* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ

18-08-2026 15:30

(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) ក្នុងវិស័យទេសចរណ៍ ក្រោមវត្តមានរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប, លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនសៀមរាប ព្រមទាំងភាគីពាក់ព័ន្ធផងដែរ។

កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) នេះ ជាយន្តការដ៏មានប្រយោជន៍មួយ ដែលអាចជួយផ្តល់ឱកាសដល់អ្នកដែលមានការអប់រំមិនទាន់បានគ្រប់គ្រាន់ ឱ្យពួកគាត់អាចបន្តសិក្សា បង្កើនចំណេះដឹង និងអភិវឌ្ឍន៍ជំនាញរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ ជាពិសេសក្នុងវិស័យទេសចរណ៍។

ថ្លែងក្នុងឱកាសនោះ លោក ប៉ាក់ សុខុម បានលើកឡើងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងណែនាំអំពីកម្មវិធី BEEP ជូនដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើលក្ខខណ្ឌនៃការចូលរួម របៀបសិក្សា ការទទួលស្គាល់ និងការទទួលបានវិញ្ញាបនបត្រ ព្រមទាំងផ្លូវបន្តការសិក្សា និងការអភិវឌ្ឍអាជីព។

លោកបានបន្តថា ការបង្ហាញពីរបៀបដែលកម្មវិធីអាចផ្តល់ឱកាសដល់អ្នកជំនាញ និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ដែលមិនទាន់បានបញ្ចប់ការអប់រំកម្រិតមធ្យមសិក្សាបឋមភូមិ ឬការអប់រំមូលដ្ឋាន ឱ្យអាចបន្តការសិក្សា និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបាន ខណៈពេលដែលពួកគាត់នៅតែបន្តបំពេញការងារ។

លោកបន្ថែមថា សិក្ខាសាលានេះ មិនត្រឹមតែជាវេទិកាសម្រាប់ផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយ សម្រាប់ពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងបង្កើតឱកាសសិក្សា ដែលមានភាពបត់បែន សមស្របនឹងតម្រូវការរបស់អ្នកប្រកបការងារ។

លោក ប៉ាក់ សុខុម បានបញ្ជាក់ថា តាមរយៈកម្មវិធីនេះ យើងអាចរួមគ្នាចូលរួមក្នុងការកសាងកម្លាំង ពលកម្មទេសចរណ៍ដែលមានចំណេះដឹង ជំនាញ សមត្ថភាព និងគុណវុឌ្ឍិ ស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។

លោក ឌី រ៉ាដូ បានលើកឡើងថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន សម្រាប់ខេត្តសៀមរាបការអនុវត្តកម្មវិធីនេះ មានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេសវិស័យទេសចរណ៍ ដែលកំពុងត្រូវការធនធានមនុស្សដែលមានទាំងចំណេះដឹង ជំនាញវិជ្ជាជីវៈ សីលធម៌ សេវាកម្មល្អ ភាសាបរទេស និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការវិវត្តថ្មីៗ នៃវិស័យទេសចរណ៍។

លោកក៏បានស្នើឱ្យមានការយកចិត្តទុកដាក់ ផ្សារភ្ជាប់ការអប់រំជាមួយនឹងការអនុវត្តជាក់ស្ដែងនៅកន្លែងការងារ ដើម្បីធានាថាអ្នកសិក្សាអាចយកចំណេះដឹង និងជំនាញដែលទទួលបានទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងអាចបង្កើនឱកាសការងារ និងប្រាក់ចំណូលរបស់ខ្លួន។

លោកស្រី ផង់ ពុទ្ធី បានឲ្យដឹងថា កន្លងមកវិទ្យាស្ថានបានខិតខំប្រឹងប្រែងលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់យុវជនក្រីក្រ ងាយរងគ្រោះ ដើម្បីទទួលបានចំណេះ ជំនាញពិតប្រាកដ សំដៅលើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិ ស្របតាមទស្សនាទាន «TVET រៀនឱ្យចេះ ឱ្យចប់ មានការងារធ្វើ និងមានចំណូល»។

ជាមួយនេះ លោកស្រីបញ្ជាក់ថា វិទ្យាស្ថានបានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ជាច្រើនវគ្គ រួមមាន៖ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចុងភៅ ដោយគ្រូបង្រៀនជំនាញ ហើយពួកគាត់ក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិផងដែរ៕