* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់យោបល់​របស់ភាគី​ពាក់ព័ន្ធលើសេចក្តីព្រាងលើរបៀបវារៈចំនួន៣

18-08-2026 16:48

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរៀបចំឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ប.ន.ឃ.ស) និងរូបភាពស្ប៉ុតវីដេអូអនុវត្តនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

១៖ របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងបន្ថែមខ្លឹមសារក្នុងកំណត់ហេតុ ហើយបានសម្រេចឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

២៖ របៀបវារៈទី២៖ លោកអគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍ថា សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អគ្គលេខាធិការដ្ឋាន គ.ជ.ប បានបញ្ជូនទៅឱ្យភាគីពាក់ព័ន្ធចំនួន ៨៤ ភាគី ដើម្បីផ្តល់យោបល់ អគ្គលេខាធិការដ្ឋាន គ.ជ.ប បានទទួលការផ្តល់យោបល់ពីភាគីពាក់ព័ន្ធទាំងនោះត្រឡប់មកវិញចំនួន ៤៧ ភាគី។ ក្រុមការងារតាក់តែងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានពិនិត្យ និងប្រជុំពិភាក្សាថ្នាក់អង្គភាពជំនាញ រួចបានលើកយោបល់ជូន គ.ជ.ប ទៅតាមចំណុចនីមួយៗដូចមានចែងក្នុងប្រការនៃសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ គ.ជ.ប ពិនិត្យ និងសម្រេច។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកអគ្គលេខាធិការ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធទាំងនោះ ទៅតាមជំពូកនីមួយៗ រួចបានសម្រេចម្តងមួយជំពូកៗ។ សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនេះមានទាំងអស់ចំនួន ១៤ ជំពូក និងមានឧបសម្ព័ន្ធចំនួន ៩។ ពាក់ព័ន្ធនឹងការសម្រេចរបស់ គ.ជ.ប លើការផ្តល់យោបល់លើបទបញ្ជា និងនីតិវិធីនេះ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប ត្រូវរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងពន្យល់បញ្ជាក់បន្ថែមដល់ភាគីទាំងអស់អំពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាពិសេសអំពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការដាក់ពាក្យបណ្តឹងតវ៉ា និងបណ្តឹងជំទាស់។

៣៖ របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងបានសម្រេចឯកភាពលើរូបភាពស្ប៉ុតវីដេអូ អនុវត្តនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦៕