* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការផ្ទេរចំណេះដឹង និងជំនាញ ជាការបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីធានានិរន្តរភាពស្ថាប័ន

18-08-2026 16:53

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារ គឺជាការបន្តវេនដ៏សំខាន់ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីធានាថាអ្នកបន្តវេនអាចរៀនសូត្រ និងសាងបន្ថែមលើសមិទ្ធផលដែលមានស្រាប់ ដោយមិនចាំបាច់ចាប់ផ្តើមពី «ចំណុចសូន្យ» ឡើងវិញនោះទេ។

ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការឆ្ពោះទៅឆ្នាំ២០២៨ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្វីដែលត្រូវយកចិត្តទុកដាក់ គឺការអនុវត្តការងារគ្រប់ផ្នែកត្រូវមានរបាយការណ៍ ឯកសារ ផែនការ យុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ដើម្បីបង្កើតជាមូលដ្ឋានឯកសារសម្រាប់ អ្នកជំនាន់ក្រោយយកទៅអនុវត្ត និងបន្តការងារពីអ្នកជំនាន់មុន ដោយមិនចាំបាច់ចាប់ផ្តើមពីចំណុចសូន្យឡើងវិញ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំ និងរក្សាទុកឯកសារឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់ការធានានិរន្តរភាពការងាររបស់ស្ថាប័ន។ ក្នុងន័យនេះ ការដាក់ចេញផែនការបដិវត្តកម្មឌីជីថលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងការផ្តល់កុំព្យូទ័រដល់ក្រសួង និងស្ថាប័ននានា មានគោលដៅសំខាន់មួយ គឺការរក្សាទុក និងគ្រប់គ្រងឯកសារផ្លូវការឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា កន្លងមក នៅពេលមានការផ្លាស់ប្តូរប្រធានស្ថាប័ន ឬប្រធានអង្គភាព មិនសូវមានឯកសារដែលបន្សល់ទុកជាប្រព័ន្ធសម្រាប់អ្នកមកបន្តការងារនោះទេ។ ក្នុងករណីប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ឬអគ្គនាយកផ្លាស់ប្តូរមុខតំណែង ឯកសារការងារមួយចំនួនអាចត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័រផ្ទាល់ខ្លួន ហើយនៅពេលមន្ត្រីរូបនោះចាកចេញ ឯកសារទាំងនោះក៏អាចមិនត្រូវបានបន្សល់ទុកជាប្រព័ន្ធសម្រាប់អ្នកបន្តការងារផងដែរ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្រសួងព័ត៌មានត្រូវរៀបចំ និងរក្សាទុកឯកសារគតិយុត្ត គោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានា ឱ្យបានច្បាស់លាស់ និងជាប្រព័ន្ធ ដើម្បីធានាថា ចំណេះដឹង និងបទពិសោធន៍របស់មន្ត្រីជំនាន់មុន អាចត្រូវបានផ្ទេរទៅមន្ត្រីជំនាន់ក្រោយ។ ការបន្តវេនពីមន្ត្រីចាស់ទៅមន្ត្រីថ្មី មិនមែនមានន័យថា ការងារត្រូវចាប់ផ្តើមឡើងវិញពីដើមនោះទេ ប៉ុន្តែជាការបន្ត និងអភិវឌ្ឍការងារដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលឹកជាថ្មីដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប ដែលចូលរួមក្នុងកិច្ចប្រជុំ ឱ្យយកចិត្តទុកដាក់លើការរៀបចំឯកសារ និងរបាយការណ៍ជាប្រចាំ។ រាល់កិច្ចប្រជុំ និងការងារដែលបានអនុវត្ត ត្រូវមានកំណត់ត្រា និងរបាយការណ៍ច្បាស់លាស់ ដើម្បីទុកជាឯកសារសម្រាប់អ្នកដែលត្រូវបន្តចូលរួមប្រជុំ ឬអនុវត្តការងារនោះនៅពេលក្រោយ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ឯកសារ និងរបាយការណ៍ពីកិច្ចប្រជុំមុន នឹងជួយឱ្យអ្នកបន្តការងារបានដឹង និងយល់ថា តើកិច្ចប្រជុំលើកមុនបានពិភាក្សា និងសម្រេចលើចំណុចអ្វីខ្លះ ហើយត្រូវបន្តអនុវត្តការងារអ្វីទៀត។ ដូច្នេះ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវក្តាប់ការងារឱ្យបានជាប់ និងធានាថា ចំណេះដឹង បទពិសោធន៍ និងលទ្ធផលការងារ ត្រូវបានរក្សាទុក និងផ្ទេរទៅអ្នកបន្តវេនបានពេញលេញ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំឯកសារ ការធ្វើរបាយការណ៍ និងការរក្សាទុកចំណេះដឹងជាប្រព័ន្ធ មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ធានានិរន្តរភាពការងារ និងការអភិវឌ្ឍស្ថាប័នពីមួយជំនាន់ទៅមួយជំនាន់ផងដែរ៕