* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៖ មាគ៌ាឆ្ពោះទៅរកវិបុលភាពយូរអង្វែងរបស់ប្រទេសចិន

18-08-2026 18:36

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News ថា ជារៀងរាល់ឆ្នាំ អំពើពុករលួយត្រូវបានប៉ាន់ប្រមាណថា បានធ្វើឱ្យខាតបង់ប្រមាណ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។

តួលេខរបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក (World Bank) បានបង្ហាញពីការខាតបង់យ៉ាងសន្ធឹកសន្ធាប់ និងឆ្លុះបញ្ចាំងពីជម្រៅនៃវិបត្តិពុករលួយនៅក្នុងសង្គមនានាទូទាំងសកលលោក ដែលជាដើមហេតុកាត់បន្ថយល្បឿនកំណើនសេដ្ឋកិច្ច រារាំងការវិនិយោគពីបរទេស កាត់បន្ថយលទ្ធភាពរដ្ឋក្នុងការ ផ្ដល់សេវាសុខាភិបាលអប់រំ ហេដ្ឋារចនាសម្ព័ន្ធ ពង្រីកគម្លាតក្រីក្រ និងបង្កអស្ថិរភាពនយោបាយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លើសពីនេះ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មូលនិធិដែលបាត់បង់ដោយសារ អំពើពុករលួយត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនច្រើនដងនៃចំនួនទឹកប្រាក់ជំនួយអភិវឌ្ឍន៍ផ្លូវការសរុប។

ប្រឈមចំពោះមុខបញ្ហានេះ លោកបណ្ឌិតបានបន្តថា នៅក្នុងប្រទេសចិន ប្រធានរដ្ឋ ស៊ី ជីនពីង បានអំពាវនាវសម្រេចឱ្យបាននូវ «ជ័យជម្នះដាច់ខាត» ក្នុងសមរភូមិដ៏លំបាក អូសបន្លាយ និងគ្រប់ជ្រុងជ្រោយប្រឆាំងនឹងអំពើពុករលួយ ដោយបានសន្យាថានឹងស៊ើបអង្កេត និងដោះស្រាយករណីអំពើ ពុករលួយគ្រប់ទម្រង់ ដើម្បីរក្សាភាពសុចរិតរបស់មន្ត្រីរដ្ឋការ។ លោក ស៊ី ជីនពីង បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គឺដាច់ខាតមិនត្រូវបង្ហាញក្តីមេត្តាករុណាឡើយ»។

បណ្ឌិត កៅ មុយថង បានបន្តថា វិធីសាស្រ្តរបស់ប្រទេសចិន ក្នុងការប្រឆាំងនឹងអំពើពុករលួយ គឺ មានតម្លៃក្នុងការរៀនសូត្រ។ បច្ចុប្បន្នយុទ្ធនាការប្រឆាំងអំពើពុករលួយនៅប្រទេសចិន បានវិវត្តខ្លួនទៅ ជាសសរស្តម្ភនៃគោលនយោបាយដ៏សំខាន់បំផុតរបស់បក្សកុម្មុយនិស្តចិន និងប្រព័ន្ធអនុវត្តច្បាប់។ បន្ទាប់ពីមហាសន្និបាតលើកទី១៨ នៃបក្សកុម្មុយនិស្តចិន (នាខែវិច្ឆិកា ឆ្នាំ២០១២) និងការបោះឆ្នោតជ្រើសរើសលោក ស៊ី ជីនពីង ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត កិច្ចខិតខំប្រឹង ប្រែងប្រឆាំងអំពើពុករលួយត្រូវបានរុញច្រានទៅដល់កម្រិតកំពូល និងមានភាពខ្លាំងក្លាមិនធ្លាប់មាន។ យុទ្ធនាការនេះ បានកែប្រែទម្រង់អភិបាលកិច្ច និងរចនាសម្ព័ន្ធអំណាចផ្ទៃក្នុងយ៉ាងស៊ីជម្រៅ ដោយគ្របដណ្តប់ចាប់តាំងពីជីវភាពរស់នៅរបស់ប្រជាជនទូទៅ ដំណើរការនៃការបង្កើតគោលនយោបាយផ្ទៃក្នុង រហូតដល់ឥរិយាបថនៃទំនាក់ទំនងអន្តរជាតិរបស់ប្រទេសចិនក្នុងការតាមប្រមាញ់កញ្ជ្រោង និងកសាងសំណាញ់មេឃ តាមដានចាប់ខ្លួនមន្ត្រីដែលរត់គេចខ្លួន រឹបអូសយកទ្រព្យសម្បត្តិ លុយកាក់ ផ្ទះសម្បែងនៅក្រៅប្រទេសត្រឡប់មកកាន់ប្រទេសចិនវិញ។

គិតមកទល់ពេលនេះ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមិនត្រឹមតែមិនថមថយនោះទេ។ ផ្ទុយទៅវិញ យុទ្ធនាការនេះកាន់តែបង្កើនល្បឿន និងមានសន្ទុះខ្លាំងក្លាជាងមុន។ ក្រុមការងារប្រឆាំងអំពើ ពុករលួយបានបើកកកាយសំណុំរឿងចាស់ៗដែលធ្លាប់កកស្ទះ (Cold Cases) ឡើងវិញ ដែលនេះ មានន័យថា ទោះបីជាមន្ត្រី ឬបុគ្គលពាក់ព័ន្ធបានចូលនិវត្តន៍ ឬផុតអាណត្តិទៅហើយក្តី ក៏នៅតែមិនអាច គេចផុតពីសំណាញ់ច្បាប់ ការស៊ើបអង្កេត ឬការផ្តន្ទាទោសបានឡើយ។

មន្ត្រីអធិការកិច្ចប្រឆាំងអំពើពុករលួយរបស់បក្សកុម្មុយនិស្តចិន បំពេញភារកិច្ចស្រដៀងគ្នានឹងនគរបាលដែរ ប៉ុន្តែស្ថិតក្រោមរចនាសម្ព័ន្ធត្រួតពិនិត្យបីថ្នាក់គឺ៖ «ការត្រួតពិនិត្យរបស់បក្ស ការត្រួតពិនិត្យរបស់រដ្ឋ និងការត្រួតពិនិត្យរបស់សាធារណជន»។ ចំពោះគោលដៅនៃការស៊ើបអង្កេត គឺផ្តោតលើគ្រប់បុគ្គលទាំងឡាយណាដែល «ទទួលប្រាក់បៀវត្សរ៍/ថវិការដ្ឋ» (Public Payroll) រួមមាន៖ មន្ត្រី សាធារណៈ ថ្នាក់ដឹកនាំសហគ្រាសរដ្ឋ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ អ្នកស្រាវជ្រាវ/បណ្ឌិត្យសភា បុគ្គលិកសុខាភិបាល និងសូម្បីតែកីឡាករអាជីព។

ផ្អែកលើទិដ្ឋភាពនេះបង្ហាញឱ្យឃើញថា ក្នុងរយៈពេលជិត១៤ឆ្នាំមកនេះ យុទ្ធនាការប្រឆាំងអំពើពុករលួយនៅប្រទេសចិន បានវិវត្តពីយុទ្ធនាការបោសសម្អាតផ្ទៃក្នុងជាបណ្តោះអាសន្នទៅជា «យន្តការ អចិន្ត្រៃយ៍» ដែលមានចរិតលក្ខណៈកាន់តែម៉ឺងម៉ាត់ គ្រប់ជ្រុងជ្រោយ និងគ្មានការលើកលែង ទោះជា ក្នុងរយៈពេលវែង ឬផុតអាណត្តិការងារយ៉ាងណាក៏ដោយ។

ពាក្យថា «យន្តការអចិន្ត្រៃយ៍» (Permanent Mechanism) គឺសំដៅលើវិធានការ ដែលមិនមែនជាយុទ្ធនាការក្តៅគគុកតែមួយគ្រា ឬធ្វើឡើងតាមអារម្មណ៍ដើម្បីបំពេញមុខមាត់ក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែវាជាវិធាន និងរចនាសម្ព័ន្ធការងារជាប្រចាំរបស់ស្ថាប័នអធិការកិច្ច ដូចជា គណៈកម្មាធិការត្រួត ពិនិត្យវិន័យមជ្ឈិម (Central Commission for Discipline Inspection-CCDI) និងគណៈកម្មាធិការ ត្រួតពិនិត្យមជ្ឈឹមដែលមានអំណាចអនុវត្តច្បាប់យ៉ាងទូលំទូលាយនិងគ្មានថ្ងៃបញ្ចប់។

រីឯ «ចរិតលក្ខណៈកាន់តែម៉ឺងម៉ាត់ និងជ្រាលជ្រៅ» គឺសំដៅលើការអនុវត្តច្បាប់ ប្រកបដោយស្តង់ដារតែមួយ ដោយគ្មានការយោគយល់ ឬយោគយល់តាមខ្សែស្រឡាយឡើយ។ ម្យ៉ាងទៀត វិសាល ភាពនៃការតាមដានបានពង្រីកសឹងតែគ្រប់វិស័យ រាប់ចាប់ពីរដ្ឋបាល ហិរញ្ញវត្ថុ សហគ្រាសរដ្ឋ សាកលវិទ្យាល័យ សុខាភិបាល រហូតដល់វិស័យកីឡា។ សម្រាប់ «ភាពជ្រាលជ្រៅនៃការអនុវត្តច្បាប់» គឺសំដៅលើការស៊ើបអង្កេត មិនមែនត្រឹមតែចាប់ត្រីតូចតាច មន្ត្រីថ្នាក់ក្រោម ឬមើលតែផ្ទៃខាងក្រៅ នោះទេ ប៉ុន្តែជាការស្រាវជ្រាវដល់ឫសគល់នៃខ្សែបណ្តាញពុករលួយ ស្ថាប័នហិរញ្ញវត្ថុស្មុគស្មាញ និង មន្ត្រីជាន់ខ្ពស់ដែលប្រៀបដូចជា «ខ្លា» ឬ«តោ»។

ដើម្បីដោះស្រាយបញ្ហានេះ លោក ស៊ី ជិនពីង បានប្រើប្រាស់យុទ្ធនាការដ៏ធំទូលាយ តឹងរ៉ឹង និង អូសបន្លាយពេលយូរបំផុតក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើប ក្រោមពាក្យស្លោកដ៏ល្បីល្បាញថា «វាយទាំងខ្លា វាយទាំងរុយ»។ ពាក្យថា «សត្វរុយ» នៅទីនេះ សំដៅលើមន្ត្រីថ្នាក់ទាប ដូចជាថ្នាក់ភូមិ ឃុំ ស្រុក ឬមន្ត្រីផ្តល់សេវាសាធារណៈផ្សេងៗទៀត ដែលមានទំនាក់ទំនងផ្ទាល់ជាមួយប្រជាពលរដ្ឋប្រចាំថ្ងៃ។ ទោះបីជាពួកគេមិនមានអំណាចធំដុំកម្រិតជាតិ ប៉ុន្តែអំពើពុករលួយរបស់ពួកគេបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ដោយឡែកចំពោះ «សត្វខ្លា» គឺសំដៅលើមន្ត្រីជាន់ខ្ពស់ថ្នាក់ ខេត្ត រដ្ឋមន្ត្រី សមាជិកការិយាល័យនយោបាយ និងឧត្តមសេនីយ៍យោធាកំពូលៗជាដើម។

ការប្រឆាំងអំពើពុករលួយនៅប្រទេសចិន គឺគ្មានការលើកលែងឡើយ។ បើទោះបីជាអំពើពុករលួយនោះ បានកើតឡើង១០ ឬ ២០ឆ្នាំមុនក៏ដោយ ក៏សំណុំរឿងនៅតែអាចលើកយកមកស៊ើបអង្កេត ឡើងវិញបាន ហើយមន្ត្រី ឬ អ្នកកាន់អំណាចដែលចូលនិវត្តន៍ ចប់អាណត្តិ ឬផ្លាស់ប្តូរតំណែងទៅវិស័យផ្សេង ក៏មិនអាចយកការចូលនិវត្តន៍ធ្វើជា «ខែលការពារខ្លួន» បានដែរ។ ប្រសិនបើបានប្រព្រឹត្តកំហុស គឺត្រូវតែប្រឈមមុខចំពោះមុខច្បាប់ដាច់ខាត។

អាស្រ័យហេតុនេះ «អំណាច និងពេលវេលា» មិនអាចជួយលាងបោសសម្អាតកំហុសពុករលួយ បានឡើយ។ ប្រព័ន្ធអភិបាលកិច្ចរបស់ចិនបានបង្កើតបរិយាកាសមួយដែលតម្រូវឱ្យអ្នកកាន់អំណាច ឬ អ្នកទទួលបានថវិការដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវលើទង្វើរបស់ខ្លួនអស់មួយជីវិត។ ការដាក់ចេញនូវយុទ្ធនាការកម្ចាត់អំពើពុករលួយដោយមិនលើកលែងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិនទូទៅ ដែលធ្វើឱ្យបក្សកុម្មុយនីស្តមានភាពស្អាតស្អំជាងមុន និងមានប្រសិទ្ធភាព ការងារខ្ពស់ ជាពិសេសធ្វើឱ្យប្រទេសចិនបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងជាងពេលណាៗទាំងអស់ក្នុងការប្រកួតប្រជែងជាប្រទេសមហាអំណាចពិភពលោក។

អាស្រ័យហេតុនេះ «អំណាច និងពេលវេលា» មិនអាចជួយលាង បោសសម្អាតទោសកំហុសនៃអំពើពុករលួយបានឡើយ។ ប្រព័ន្ធអភិបាលកិច្ចរបស់ចិនបានបង្កើតនូវបរិយាកាសមួយដែលតម្រូវឱ្យអ្នកកាន់អំណាច ឬបុគ្គលទទួលបានថវិការដ្ឋ ត្រូវតែមានស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់លើទង្វើរបស់ខ្លួនអស់មួយជីវិត។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១២ លោក ស៊ី ជីនពីង អគ្គលេខាបក្សកុម្មុយនិស្តចិន បានដាក់ចេញក្រមប្រតិបត្តិសីលធម៌ដ៏សំខាន់មួយ ដែលគេស្គាល់ថាជា «វិធាន៨ចំណុច» (Eight-Point Regulation) ដោយបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីសាធារណៈ និងថ្នាក់ដឹកនាំបក្សឱ្យលុបបំបាត់ចោលនូវការរៀបចំពិធីលៀងសាយភោជន៍ខ្ជះខ្ជាយ ការអមដំណើរនិងបដិសណ្ឋារកិច្ចអធិកអធមពេក ឬការជួបជុំបែបប្រណីតភាព ដែលជាកត្តាបំផ្លាញទំនុកទុកចិត្ត និងជំនឿជឿជាក់របស់សាធារណជន មកលើបក្សនិងរដ្ឋ៕