* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ៣ខ្សែ នៅខេត្តសៀមរាប

18-08-2026 21:00

(សៀមរាប)៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ៣ខ្សែ ស្ថិតនៅក្នុងខេត្តសៀមរាប រួមមាន៖

ខ្សែទី១៖ ឈ្មោះផ្លូវ ថ្នល់ដាច់-កំពង់ឃ្លាំង ជាផ្លូវល្បាយក្រួស មានប្រវែង ១១គ.ម. តភ្ជាប់ពីភូមិថ្នល់ដាច់ ឃុំដានរុន ទៅដល់ភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ ផ្លូវនេះ មានអ្នកទទួលផលសរុបចំនួន ២ ៦៩៨គ្រួសារ ស្មើនឹង ១១ ៤០៧នាក់។

ខ្សែទី២៖ ឈ្មោះផ្លូវ ផ្សារជ្រាវ-ភូមិវាល ជាផ្លូវល្បាយក្រួស មាន ២កំណាត់ ប្រវែងសរុប ៥.១៥គ.ម តភ្ជាប់ពីភូមិជ្រាវ ទៅដល់បឹងពារាំងក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ក្នុងនោះ
-កំណាត់ទី១ ឈ្មោះផ្លូវ ផ្សារជ្រាវ-មជ្ឈមណ្ឌលវប្បធម៌ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រវែង ៣,៦៥គ.ម.។
-កំណាត់ទី២ ចេញផ្លូវពីភូមិជ្រាវ ទៅដល់ភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រវែង ១,៥គ.ម.។

ខ្សែទី៣៖ ឈ្មោះផ្លូវ ភូមិប្រឡាយ-បឹងពារាំង បំបែកចេញពីផ្លូវបេតុងតាវ៉ឺន ស្ថិតក្នុងភូមិប្រឡាយ និងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រវែង ៨គ.ម. ។

សូមបញ្ជាក់ដែរថា ខ្សែផ្លូវទី២ និងខ្សែទី៣ ខាងលើនេះ មានអ្នកទទួលផលសរុបចំនួន ៣ ៣៩១គ្រួសារ ស្មើនឹង ១៣ ០៣៧នាក់។ គួរជម្រាបជូនថា ការអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវទាំង៣ខ្សែនេះ ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងធ្វេីសិក្សាលទ្ធភាពក្នុងការជួសជុលជូនប្រជាពលរដ្ឋក្នុងតំបន់នោះប្រេីប្រាស់ ព្រមទាំងជួយក្នុងការលើកកំពស់សក្ដានុពលទេសចរណ៍ ក្នុងតំបន់នោះផងដែរ៕