* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជំនាញក្រសួងសាធារណការ ចុះបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍លើផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សុវត្ថិភាពអ្នកធ្វើដំណើរ

18-08-2026 21:32

(ភ្នំពេញ)៖ ដោយសម្លឹងឃើញយ៉ាងច្បាស់អំពីសុវត្ថិភាព និងភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋជាចម្បង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែយកចិត្តទុកដាក់ និងដាក់ចេញនូវការណែនាំយ៉ាងម៉ឺងម៉ាត់ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវ។

ស្ថិតក្រោមការដឹកនាំ និងការចង្អុលបង្ហាញផ្ទាល់របស់លោករដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ JICA ក្នុងការបំពាក់បន្ថែមនូវបណ្តុំបរិក្ខារសុវត្ថិភាពចរាចរណ៍ដែលមានប្រសិទ្ធភាពខ្ពស់។ ក្រុមការងារបច្ចេកទេសបាននិងកំពុងអនុវត្តការងារដំឡើងផ្ទាំងការពារពន្លឺចាំង (Anti-glare) ចំនួន ១៥,៤៥០ ផ្ទាំង និងឧបករណ៍ចំណាំងផ្លាតលើរបាំង (Delineator) ចំនួន ៥៩,២៨៧ គ្រាប់។

ក្រៅពីនេះ ក៏មានការដំឡើងប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ និងបង្គោលចំនួន ២៤កន្លែង ផ្លាកសញ្ញាចរាចរណ៍លើគ្រោងដែកផ្តេកចំនួន ១០កន្លែង ផ្លាកសញ្ញាចរាចរណ៍បន្ថែមសម្រាប់ភ្លើងសញ្ញាចំនួន ២១៧ ផ្លាក ប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈ និងការគូសសញ្ញាចរាចរណ៍លើទ្រូងផ្លូវផងដែរ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានសុវត្ថិភាព ទាំងការបើកបរពេលថ្ងៃ និងពេលយប់។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លាក គំនូសសញ្ញាចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីធានាសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ និងធ្វើដំណើរប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅ។ សុវត្ថិភាពនៃការធ្វើដំណើរពិតជាផ្ដើមចេញពីយើងទាំងអស់គ្នា៕