* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលរងស្រុកកំពង់រោទិ៍ និងពលរដ្ឋ ផ្ទុះការរិះគន់មន្ត្រីរដ្ឋបាលស្រុកស្វាយជ្រំ ដែលផ្តល់សេវាយឺតយ៉ាវ ហើយយកលេសមិនសមហេតុផល

18-08-2026 21:26

(ស្វាយរៀង)៖ ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីលោកស្រី ហ៊ុត ចាន់បូរ៉ា អតីតអភិបាលរងស្រុកស្វាយជ្រំ បច្ចុប្បន្នជាអភិបាលរងស្រុកកំពង់រោទិ៍ បានធ្វើការរិះគន់ចំៗទៅលើមន្ត្រីមួយចំនួននៅរដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការរិះគន់នេះក៏ត្រូវបានគាំទ្រដោយប្រជាពលរដ្ឋជាច្រើនផងដែរ។

បើតាមគណនេយ្យ Facebook ផ្ទាល់ខ្លួន របស់លោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកកំពង់រោទិ៍ បានរៀបរាប់បញ្ជាក់ថា ស្នើសុំអស់លោកមន្រ្តីមួយចំនួន (រដ្ឋបាលស្រុកស្វាយជ្រំ) ដែលជាមន្រ្តីឡើងតំណែង ធ្លាក់ពីលើមេឃ ប្រសិនមិនទាន់យល់អំពីសាវតាច្បាប់នៃការងារបែបបទរដ្ឋបាល(ការងារអត្រានុកូលដ្ឋាន) ទេ សូមរៀនសូត្រមន្ថែមឡើងវិញ ពិនិត្យឯកសារពាក់ព័ន្ធសាវតា អង្គហេតុ ឯកសារភ្ជាប់បង្ហាញហេតុ ដើម្បីជម្រាបជូនសាមីមកទទួលសេវា មិនមែនដាក់ទុកចោល ហើយឆ្លើយទុកពិនិត្យនៅក្រសួង ដោយលេសមិនសមហេតុផលនោះទេ។

លោកស្រីថា «ខ្ញុំជួបហើយ ចុះប្រជាពលរដ្ឋផ្សេងទៀតតើពួកគាត់ទៅជាយ៉ាងណាទៅ អស់លោកមន្រ្តីធ្លាក់ពីលើមេឃមួយចំនួន បើខ្លួនមិនចេះកុំចង់ឡើងធំខ្មាស់គេ ខ្មាស់ឆន្ទៈខ្លួនឯង មន្រ្តីបម្រើរាស្រ្ត មិនមែនមន្រ្តីអង្គុយលើកជើងទេ។ សូមបំភ្លឺផង ខ្ញុំរង់ចាំចម្លើយដែលថាចាំទាក់ទងទៅក្រសួង»។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ លោកស្រី ហ៊ុត ចាន់បូរ៉ា តាមរយៈបណ្ដាញសង្គម Facebookនេះ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមខម្មិន ពាក់ព័ន្ធនឹងសេវាយឺតយ៉ាវរបស់រដ្ឋបាលស្រុកស្វាយជ្រំ ហើយស្នើលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជួយណែនាំមន្ត្រីពាក់ព័ន្ធនេះផង ដើម្បីផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានតម្លាភាពនិងគណនេយ្យភាពជាពិសេស ប្រជាពលរដ្ឋចង់បានរហ័ស និងជឿទុកចិត្តបាន៕