* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បដិសេធព័ត៌មានរុះរើសាលាដូង និងបញ្ជាក់ពីវិធានការលើសំណង់អនាធិបតេយ្យនៅជើងភ្នំអាប៉ែត

18-08-2026 21:31

(កំពង់ស្ពឺ)៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយតាមបណ្តាញសង្គមឈ្មោះ PhanPhana ដែលបានលើកឡើងថា «សាលាដូងនឹងត្រូវរុះរើក្នុងរយៈពេល ១៤ថ្ងៃ»។ មន្ទីរបរិស្ថានសូមបំភ្លឺជូនសាធារណជនជ្រាបថា ព័ត៌មាននេះមិនមែនជាការពិតឡើយ ហើយទីតាំងសាលាដូង មិនស្ថិតក្នុងសេចក្តីប្រកាសជូនដំណឹងឱ្យរុះរើនោះទេ។

តាមរយៈលិខិតបំភ្លឺមន្ទីរបរិស្ថាន បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ការិយាល័យឧទ្យានជាតិគិរីរម្យ បានចេញសេចក្តីប្រកាសជូនដំណឹងជាសាធារណៈដល់ម្ចាស់ទីតាំងដែលបានលួចចូលទន្ទ្រានបោះបង្គោលហ៊ុំព័ទ្ធដីសាធារណៈរបស់រដ្ឋ និងសង់សំណង់អនាធិបតេយ្យបំណងយកដីធ្វើជាកម្មសិទ្ធិ នៅចំណុចជើងភ្នំអាប៉ែត ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលផ្ទុយទៅនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ។

ចំពោះវិធានការខាងលើនេះមានគោលបំណងធានាឱ្យការគ្រប់គ្រង និងថែរក្សាឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ប្រកបដោយប្រសិទ្ធិភាព រក្សាឱ្យបាននូវធនធានធម្មជាតិ ជីវៈចម្រុះ និងសណ្តាប់ធ្នាប់សាធារណៈ ដែលស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងធ្វើការចែកចាយព័ត៌មានដោយមានការទទួលខុសត្រូវ ព្រមទាំងត្រូវធ្វើការចែកចាយព័ត៌មានណាដែលពិតប្រាកដ និងមានប្រភពច្បាស់លាស់៕