* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងទេសចរណ៍ និង Compass Advertising ចាប់ដៃគ្នាជំរុញការទាក់ទាញព្រឹត្តិការណ៍អន្តរជាតិមកកម្ពុជា

19-08-2026 10:33

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន Compass Advertising Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហការលើការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ និងអន្តរជាតិនៅកម្ពុជា។

ក្នុងជំនួបនេះ លោកស្រី ណេង ស៊ីណាត បានបង្ហាញពីបំណងពង្រឹងកិច្ចសហការជាមួយក្រសួងទេសចរណ៍ និង CTB ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងចូលរួមបង្កើតតម្លៃបន្ថែមដល់ព្រឹត្តិការណ៍ទេសចរណ៍នានា។

ជាការឆ្លើយតប លោក ហួត ហាក់ បានកោតសរសើរចំពោះសមិទ្ធផលរបស់ Compass Advertising ដែលបានចូលរួមរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើននៅកម្ពុជា ដូចជា ការអញ្ជើញតារាប្រដាល់ពិភពលោក Manny Pacquiao ព្រឹត្តិការណ៍ Gumball 3000 និងមហាសន្និបាត JCI តំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការជាមួយក្រសួង និង CTB ក្នុងការទាក់ទាញសិល្បករ តារាចម្រៀង និងព្រឹត្តិការណ៍អន្តរជាតិល្បីៗមកកម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅទីផ្សារបរទេស ជាពិសេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម។

ជាមួយគ្នានេះ លោក ហួត ហាក់ បានស្នើឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពចូលរួមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពច្នៃប្រឌិត ទាក់ទាញ និងបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» និងការលើកកម្ពស់ Soft Power តាមរយៈទេសចរណ៍ភាពយន្ត ម្ហូបអាហារ កីឡា តន្ត្រី និងព្រឹត្តិការណ៍ទេសចរណ៍នានា។

ជំនួបនេះ បានបង្ហាញពីការបន្តពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ដើម្បីប្រើប្រាស់ការធ្វើទីផ្សារ និងព្រឹត្តិការណ៍អន្តរជាតិ ជាចលករទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញ និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ៕