* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងវប្បធម៌ អប់រំអ្នកផ្តល់សេវាសំអាងការ ត្រូវប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យត្រូវក្បួនខ្នាត ជៀសវាងច្រលំអត្តសញ្ញាណ (Video inside)

19-08-2026 11:25

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកជាថ្មីអំពីសារៈសំខាន់នៃការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យត្រូវក្បួនខ្នាត ជៀសវាងច្រលំអត្តសញ្ញាណ ដោយកន្លងមក ធ្លាប់ជជែកជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ​ឱ្យអប់រំអ្នកផ្តល់សេវាសំអាងការត្រូវប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ដោយជៀសវាងការយកលំនាំតាមប្រទេសជិតខាងដោយគ្រាន់តែឃើញស្អាត ឬទំនង។

​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារ្យរិនីទូទាំងប្រទេសលើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា ​ដោយសារសម្លៀកបំពាក់ប្រពៃណីខ្មែរ មានលក្ខណៈស្រដៀងគ្នាជាមួយប្រទេសជិតខាង ដូច្នេះចាំបាច់ត្រូវមានការបណ្តុះបណ្តាល និងពន្យល់ឱ្យបានច្បាស់លាស់ ​ដើម្បីកុំឱ្យមានការភាន់ច្រឡំ ឬចម្លងខុស ដែលអាចនាំឱ្យបាត់បង់អត្តសញ្ញាណជាតិ។​

សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រឿងសម្លៀកបំពាក់ប្រ​ពៃណីយើងស្រ​ដៀងគ្នា អ៊ីចឹងត្រូវបណ្តុះបណ្តាល។ ឧទាហរណ៍ភ្នួង ត្រូវពន្យល់គាត់ឱ្យយល់ថា ស្អីជាស្បៃរបស់យើង ស្អីជាស្បៃរបស់អ្នកជិតខាង អាបន្តិចៗហ្នឹង ប្រយ័ត្នគាត់អត់ដឹង គាត់ទៅមើល​យូរធូប ឃើញស្អាតហើយទិញមក ទិញមកអត់ស្រួលទេ ចង់មិនចង់អ្នកជិតខាង គេថាអរគុណណាស់ដែលបានប្រើស្បៃគេ សាសនាដូចគ្នា ប្រយ័ត្នតែក្លាយ អ៊ីចឹងសូមតែធ្វើមិចឱ្យមានក្រិតក្រម»។

សម្តេចបវរធិបតី ​បានគាំទ្រការបណ្តុះបណ្តាលតាម​ឌីជីថល តាមរយៈ​ការធ្វើវីដេអូផ្សព្វផ្សាយជាប្រចាំ ដោយមិនចាំបាច់តែធ្វើក្នុងថ្នាក់ឡើយ។

​សម្តេចទទួលស្គាល់ថា វប្បធម៌ទំនៀមទម្លាប់ អាចនឹងមានការប្រែប្រួលពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសការរៀបចំពិធីមង្គលការ​​ តែយ៉ាងណាការប្រែប្រួលទាំងនោះត្រូវតែស្ថិតក្នុងភាពដែលអាចគ្រប់គ្រងបាន និងមានក្រិតក្រមច្បាស់លាស់ ដើម្បីជៀសវាងការបាត់បង់អត្តសញ្ញាណ ឬការចម្លងអត្តសញ្ញាណខុស។ សម្តេចបានសង្កត់ធ្ងន់ថា វប្បធម៌ និងទំនៀមទម្លាប់ គឺជាអ្វីដែលធ្វើឱ្យប្រទេសជាតិមួយមានលក្ខណៈពិសេស ខុសប្លែកពីគេ ទោះបីជាបច្ចេកវិទ្យាធ្វើឱ្យមនុស្សស្ទើរតែស្រដៀងគ្នាក៏ដោយ។

បន្ថែមពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងធម្មការ និងសាសនា ឱ្យពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាល និងតម្រង់ទិសដល់ប្រតិបត្តិករ ក្នុងការរៀបចំពិធីកម្មសាសនា និងពិធីមង្គលផ្សេងៗ ឱ្យស្របតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរ៕