* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កុំដើម្បី Like Share និង view ធ្វើឱ្យខ្លួនឯងដើរហួសបន្ទាត់ក្រហមនៃសីលធម៌សង្គម អាប់ឱនតម្លៃខ្លួនឯង និងបាត់បង់អត្តសញ្ញាណជាតិ (Video inside)

19-08-2026 11:28

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានថ្លែងថា កុំដើម្បី Like Share និង view ធ្វើឱ្យខ្លួនឯងដើរហួសបន្ទាត់ក្រហមនៃសីលធម៌សង្គម អាប់ឱនតម្លៃខ្លួនឯង និងបាត់បង់អត្តសញ្ញាណជាតិ។

ការថ្លែងបែបនេះរបស់ស​ម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារ្យរិនីទូទាំងប្រទេសលើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចបវរធិបតី បានមានប្រសាសន៍ថា បើទោះបីជាសង្គមមានការជឿនលឿន មនុស្សងាកទៅឱ្យតម្លៃសម្ភារៈនិយម រស់នៅមិនមានការប្រាស្រ័យទាក់ទង នឹងផ្ដល់ផលមិនល្អដល់សង្គម។

សម្ដេចនាយករដ្ឋមន្ត្រី បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនជក់រឿង Like Share ជ្រុលពេក បាត់បង់តម្លៃខ្លួនឯង សីលធម៌សង្គម បាត់បង់អត្តសញ្ញាណរបស់ខ្លួនឯង។ សម្ដេច បានបញ្ជាក់ថា យើងមិនអាចទប់ស្កាត់សង្គមមិនឱ្យមានការអភិវឌ្ឍនោះទេ ប៉ុន្តែយើងអាចកែប្រែអត្តចរិតរបស់មនុស្សក្នុងការប្រើប្រាស់សម្ភារនិយម ដោយត្រូវគិតពីតម្លៃក្នុងខ្លួន។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា៖ «ផេកមានមួយលានផេក កុនមានមួយលានកុន Facebook មានមួយលាន​ យើងគួរគិតថាផ្សាយខ្លួនឯងពេលណា តើយើងចង់បានអី? តើយើងសុខចិត្តធ្វើអីគ្រប់បែបយ៉ាងដើម្បីបាន view ឬទេ? ព្រោះឥឡូវ Facebook គេឱ្យលុយ ចឹងយើងសុខចិត្តបង្ហាញលិច បង្ហាញកើត បាត់បង់សីលធម៌ ជេរគ្នា ដើម្បីតែការទាក់ទាញទេ? ធ្វើឱ្យបាត់បង់អត្តសញ្ញាណរបស់ខ្លួនឯង? ឬមួយយើងត្រូវគិតពីតម្លៃខ្លួនឯង? បើទោះបី Facebook ឱ្យលុយប៉ុន្មាន ក៏យើងមិនធ្វើរឿងហ្នឹង អ៊ីចឹងតម្លៃក្នុងខ្លួនសំខាន់»។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតម្លៃនៅក្នុងខ្លួនមនុស្សម្នាក់ ត្រូវផ្ដើមចេញពីការអប់រំនៅផ្ទះ និងសាលារៀន ឬនៅទីវត្តអារាម ឬតាមរយៈអាចារ្យ អាចារ្យរិនី ក្នុងកម្មវិធីផ្សេងៗអាចជួយអប់រំបាន។

សម្ដេច បានថ្លែងបន្តថា ពេលសង្គមយើងកាន់តែសម្បូរបែប មនុស្សកាន់តែរវល់រៀងៗខ្លួន តម្រូវការប្រកួតប្រជែងកាន់តែកើនឡើងខ្លាំង ត្រូវការមានអ្នកជួយណែនាំតម្រង់ទិសជាប្រចាំ កុំឱ្យទៅហួសព្រំដែនសីលធម៌សង្គម ឬហួសជើងពីដី បាត់អត្តសញ្ញាណរបស់យើង៕