* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស គឺជាស្មារតីរួបរួម និងរួមគ្នាជួយជាតិ (Video inside)

19-08-2026 11:39

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់សម្តេចថា ជាស្មារតីនៃការរួបរួម និងការចូលរួមរបស់ខ្មែរគ្រប់និន្នាការ ដើម្បីរួមគ្នាជួយប្រទេសជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារ្យរិនីទូទាំងប្រទេសលើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំទទួលឯកឧត្ដម កឹម សុខា​ និងកូនគាត់ចូលមកគាត់នៅបក្សផ្សេង និន្នាការផ្សេង​ ឥឡូវចូលមកធ្វើប្រេសិតរបស់ខ្ញុំ ខ្ញុំអត់បានតែងតាំងគាត់ជារដ្ឋមន្ត្រី ក្នុងជួររដ្ឋាភិបាលទេ តែជាប្រេសិតមួយដែលមានទម្ងន់អាចទៅធ្វើការបាននៅក្រៅប្រទេស។ មួយវិញទៀត គាត់ចង់ជួយយើងនៅក្នុងការវិនិយោគ បូកជាមួយរឿងព្រំដែន អាហ្នឹងគឺបញ្ជាក់ឲ្យដឹងតែម្ដង កុំឲ្យមិនដឹងថា ប្រេសិតពិសេសធ្វើអី? ហើយគាត់មានទំនាក់ទំនងច្រើន​ ចឹងយកទំនាក់ទំនងគាត់ដើម្បីធ្វើការជួយប្រទេសជាតិ ល្អជាងមានទំនាក់ទំនងទៅអង្គុយជេរឥតប្រយោជន៍។ នេះហើយជាអ្វីដែលគេហៅថា សន្ទនាវប្បធម៌ និងវប្បធម៌សន្ទនា។ នេះហើយជាការបង្រួបបង្រួមជាតិនោះ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, វប្បធម៌សន្ទនា ជាវប្បធម៌ដែលគណបក្សប្រជាជនកម្ពុជាប្រកាន់យកតាំងពីដើមមក តែត្រូវមានភាពស្មោះត្រង់ ព្រោះកុំសន្ទនានៅភ្នំពេញ ដល់ប្រទេសបារាំងវិញជេរដដែល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិ ទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ។

សូមរំលឹកថា លោកស្រី កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានឋានៈស្មើរដ្ឋមន្រ្តី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ការតែងតាំងនេះ ក្រោយពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោកស្រី កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោក កឹម សុខា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការជាច្រើនដែលភាគីទាំងពីរអាចរួមសហការគ្នាធ្វើ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ជាពិសេសនៅលើឆាកអន្តរជាតិ៕