* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ (Video inside)

19-08-2026 11:38

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចព្រមទទួលស្តាប់ទាំងអស់ រាល់ការវិភាគ និងការឱ្យយោបល់ពីសំណាក់អ្នកវិភាគ និងបញ្ញាវន្តទាំងនៅក្រៅប្រទេស និងក្នុងប្រទេស ដែលមិនចាំបាច់ទាល់តែស្របនោះទេ ដែលចង់ជួយជាគំនិត ជាយោបល់ទៅលើប្រធានបទមួយចំនួនដែលចាប់អារម្មណ៍ តែយ៉ាងណារាល់ការវិភាគ និងឱ្យយោបល់ ត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ កុំវិភាគបែបស៊ីអារម្មណ៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញ​សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង ១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំជួបជាមួយអ្នកវិភាគសង្គម អ្នកនយោបាយជើងចាស់ម្នាក់ យើងជជែកគ្នាច្រើនរឿង ដោយគាត់បានសួរដេញដោល រឿងប្រទេសជាតិ រឿងសេដ្ឋកិច្ច រឿងសង្គម ព្រំដែនអីផ្សេងៗ ប៉ុន្តែគាត់ត្រឡប់សួរខ្ញុំថា មានបញ្ញាវន្តនៅក្រៅប្រទេស និងក្នុងប្រទេសច្រើន តែមិននៅក្នុងរដ្ឋាភិបាលទេ តែគេចង់ជួយជាគំនិត ជាយោបល់ទៅលើប្រធានបទមួយចំនួនដែលគេចាប់អារម្មណ៍ តើខ្ញុំទទួលឫអត់? ខ្ញុំថា ខ្ញុំមិនដែលអត់ទទួលទេ បើមានហេតុផលត្រឹមត្រូវ កុំតែជេរយកៗ អត់ស្តាប់ទេ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើវិភាគច្បាស់លាស់ដោយមានផ្អែកលើមូលដ្ឋានត្រឹមត្រូវ អត់ចាំបាច់ស្របនោះទេ ហើយសម្តេចគឺចង់បាននូវចំណុចខ្វះខាតដើម្បីពង្រឹងផងដែរ ដែលនេះគឺល្អជាងចំណុចស្រប ដែលសម្តេចបានដឹងរួចហើយ ដោយគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ គឺសម្តេចបានដឹងទិសហៅរួចហើយ ក្នុងនោះសម្តេចក៏ចង់បានការវាយតម្លៃមួយផងដែរ ដូចនេះគឺស្វាគមន៍ទាំងអស់រាល់ការផ្តល់យោបល់ និងការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការអប់រំ ការបើកចិត្ត ការទទួលយក ការគោរពគ្នាទៅវិញ ទៅមកគឺជាកិច្ចការសំខាន់ មិនថាជានាយករដ្ឋមន្ត្រី ជាមួយអ្នកស្រាវជ្រាវធម្មតា គឺត្រូវតែមានការបើកចិត្តទទួលយកដូចគ្នា។

សម្តេចបញ្ជាក់ដូចនេះថា «ដូចខ្ញុំនិយាយចឹង បើនិយាយមានហេតុផលជាមួយខ្ញុំ ខ្ញុំនិយាយ តែបើជេរខ្ញុំអត់ស្តាប់ទេ ព្រោះស្តាប់ធ្វើអីនាំតែក្តៅឆេវ, ចឹងអ្នកដែលបង្កើតកំហឹងខ្លួនឯង ចេញមកជេរយើង ឱ្យយើងក្តៅ យើងបរាជ័យ ចឹងកុំស្តាប់តែម្តងឱ្យឆេះខ្លួនឯងទៅ តែបើនិយាយមានហេតុផល ហើយមិនចាំបាច់ស្របនោះទេ ត្រូវដាក់មកគោលនយោបាយត្រូវដោះស្រាយយ៉ាងមិច តើមានបញ្ហាយ៉ាងណា? កន្លែងណាខ្ញុំពន្យល់បានយើងជជែកគ្នា ចឹងយើងទទួល កុំស៊ីអារម្មណ៍ជាមួយខ្ញុំ ខ្ញុំអត់លេងទេ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប​ញ្ជាក់ដែរថា បើជាអ្នកវិភាគត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ បើសិនជាមានអ្នកសង្គម ប្រជាពលរដ្ឋ សម្តេចតែងតែស្តាប់ រាល់ពេលប្រជាពលរដ្ឋបានដាក់សារតាមបណ្តាញសង្គម Facebook សម្តេចតែងតែទទួល កន្លែងណាអាចជួយដោះស្រាយបាន សម្តេចនឹងជួយដោះស្រាយ ដោយសម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលគឺត្រូវការការទុកចិត្តពីប្រជាពលរដ្ឋផងដែរ៕