* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌សន្ទនា ជាវប្បធម៌ដែលបក្សប្រជាជនកម្ពុជា ប្រកាន់យកតាំងពីដើមមក តែត្រូវមានភាពស្មោះត្រង់ (Video inside)

19-08-2026 11:59

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វប្បធម៌សន្ទនា ជាវប្បធម៌ដែលគណបក្សប្រជាជនកម្ពុជាប្រកាន់យកតាំងពីដើមមក តែការសន្ទនាត្រូវមានភាពស្មោះត្រង់។ បើតាមប្រសាសន៍សម្តេច សូមកុំប្រកាន់យកវប្បធម៌សន្ទនា នៅតែរាជធានីភ្នំពេញ លុះដល់ប្រទេសបារាំង ប្រកាន់វប្បធម៌ជេរប្រមាថ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិ ទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ។ សម្តេចមហាបវរធិបតី បានថ្លែងថា ការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ព្រោះគាត់មានសមត្ថភាព និងមានទំនាក់ទំនងក្រៅប្រទេសច្រើន ដែលជាពេលវេលាកម្ពុជាត្រូវការចាំបាច់ ហើយបានចាត់ទុកការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ជាស្មារតីរួបរួម និងរួមគ្នាជួយជាតិ។

បន្ថែមលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអ្ន​កប្រឆាំងជាច្រើនឆាតទៅជជែកជាមួយសម្តេច តែមិនឱ្យបញ្ចេញព្រោះខ្លាចគេជេរថាក្បត់ជាតិ ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គេសួរខ្ញុំ សម្តេចចំពោះអ្នកមាននិន្នាការគណបក្សផ្សេង តើសម្តេចព្រមសម្របសម្រួល ធ្វើការងារ អនុវត្តវប្បធម៌សន្ទនាទេ? ខ្ញុំថា ពូមើលណា គណបក្សប្រជាជនបង្រួបបង្រួមជាតិ មិនមែនដោយសារការបិទច្រកទេ គឺនយោបាយបង្រួបបង្រួមដោយសារវប្បធម៌សន្ទនា ប៉ុន្តែដើរទាល់តែមានការស្មោះត្រង់ ប្រកាន់គុណធម៌គោរពគ្នាទៅវិញទៅមក។ កុំចាប់ដៃគ្នានៅភ្នំពេញ ឡើងទៅដល់បារាំងជេរ»។

សម្តេចធិបតី បានបន្តថា «ខ្ញុំប្រាប់ថា ការធ្វើការរួមគ្នា នយោបាយឈ្នះឈ្នះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ យើងធ្វើរួចទៅហើយ។ ថ្មីៗនេះ យើងទទួលប្អូនស្រី កឹម មនោវិទ្យា ដែលគាត់ត្រឡប់មកវិញធ្វើការ។ ខ្ញុំតែងតាំងគាត់ជាប្រេសិតពិសេស ដើម្បីធ្វើការងារខាងក្រៅ រឿងគាត់មានទំនាក់ទំនងច្រើន។ យើងមានជម្លោះព្រំដែនជាមួយអ្នកជិតខាង តើយើងប្រកាន់ទេ? បើគេធ្វើការដើម្បីជួយ តើយើងប្រកាន់ទេ? ឲ្យតែគាត់មកធ្វើការជាមួយយើង ដើម្បីបុព្វហេតុជាតិ ដោយភាពស្មោះត្រង់ យើងស្វាគមន៍ទាំងអស់»។

គួរជម្រាបថា វប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យ គឺជាវប្បធម៌សន្ទនាផ្តល់ប្រយោជន៍ជាតិ ជាធំជាងប្រយោជន៍បុគ្គល, បញ្ចៀសបានសង្គ្រាមពាក្យសម្តី និងទំនាស់ផ្សេងៗក្នុងសង្គម, ជាវេទិការជជែកដេញដោល និងពិភាក្សាឈរលើគោលការណ៍ស្មើភាពគ្នា, ជាគំរូល្អក្នុងសង្គមជាតិប្រកបដោយភាពជឿជាក់ពីសំណាក់រាស្រ្ត, មានទំនួលខុសត្រូវលើប្រយោជន៍ជាតិក្នុងសង្គមប្រជាធិបតេយ្យ, បញ្ចៀសរាល់អំពើហិង្សា និងសង្គ្រាម, ដោះស្រាយរាល់អំពើហិង្សា និងសន្តិវិធី, ផ្តល់នូវភាពស្មោះត្រង់ និងភាពជឿជាក់គ្នាទៅវិញទៅមក, បង្កើនសាមគ្គីភាព និងសហប្រតិបត្តិការប្រសើរជាងមុន, ពុំមានការគំរាមកំហែងគ្នាទៅវីញទៅមក ហើយគោរពគ្នាទៅវិញទៅមកក្នុងភាពថ្លៃថ្នូរ៕