* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ភ្លើងសូឡាចំនួន ៣១៥ បង្គោល ត្រូវបានដាក់បំភ្លឺទូទាំងឃុំគោកបល្ល័ង្គ ខេត្តបន្ទាយមានជ័យ នាំមកនូវសោភ័ណភាព និងសុវត្ថិភាព

19-08-2026 12:10

(បន្ទាយមានជ័យ)៖ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាឃុំមួយស្ថិតនៅដាច់ស្រយាលពីទីប្រជុំខេត្ត និងជាប់នឹងតំបន់បឹងទន្លេសាប កំពុងតែប្រែមុខមាត់ថ្មី តាមរយៈការបំពាក់ភ្លើងបំភ្លឺសូឡាចំនួន ៣១៥ បង្គោល។

ការបំពាក់ភ្លើងនេះបានធ្វើឱ្យផ្លូវនានានៅពេលរាត្រីមានពន្លឺភ្លឺច្បាស់ និងមានសោភ័ណភាពគួរជាទីគយគន់។

លោក ម៉ៅ សំអុន មេឃុំគោកបល្ល័ង្គ បានឱ្យដឹងថា ភ្លើងសូឡាទាំងនេះ គឺជាអំណោយឧបត្ថម្ភពីលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី។

អាជ្ញាធរឃុំបានចាត់ចែងដាំបង្គោលភ្លើងសូឡាទាំងនេះតាមបណ្តោយផ្លូវមេ និងផ្លូវបំបែកតូចៗទូទាំង ៨ ភូមិ។

ដើម្បីធានាបាននូវសោភ័ណភាព និងរបៀបរៀបរយ លោកមេឃុំបានប្រគល់ភារកិច្ចនេះទៅឱ្យលោកមេភូមិទាំង ៨ សហការជាមួយក្រុមយុវជន ដោយមានការសម្របសម្រួលពីក្រុមការងារឃុំ ឱ្យដាំបង្គោលភ្លើងឱ្យត្រង់ជួរ និងមិនប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ។

ជំហានដំបូងនៃការដំឡើងភ្លើងសូឡានេះ គឺបានដាក់តាមបណ្តោយផ្លូវលេខ ៥៦C ដែលជាផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចផ្សារអូរស្ងួត។

លោិ តាន់ ផាន់ណារ៉ា ក៏បានសន្យាថានឹងផ្តល់ភ្លើងសូឡាបន្ថែមទៀត ដើម្បីបំពាក់ឱ្យបានគ្រប់ផ្លូវទូទាំង ៨ ភូមិ នៃឃុំគោកបល្ល័ង្គ ធ្វើយ៉ាងណាឱ្យឃុំទាំងមូលភ្លឺបំព្រងនៅពេលយប់។

ក្រៅពីការផ្តល់ភ្លើងសូឡា លោក តាន់ ផាន់ណារ៉ា ក៏បានផ្តល់ថវិកាជួសជុលផ្លូវក្នុងភូមិ និងផ្តល់សម្ភារៈដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងមូលដ្ឋានផងដែរ។

ប្រជាពលរដ្ឋក្នុងឃុំគោកបល្ល័ង្គបានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីនេះ ដែលបានរួមចំណែកបំភ្លឺផ្លូវ ធ្វើឱ្យឃុំមានសោភ័ណភាព និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរនៅពេលរាត្រី។