* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីក្រសួងវប្បធម៌៖ ការធ្វើជំរឿនមិនមែនជាការដាក់សម្ពាធមន្ត្រីទេ តែជាការលើកកម្ពស់គុណតម្លៃមន្ត្រី

19-08-2026 12:27

(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន កញ្ញា សួស លីដា បានលើកឡើងថា ការធ្វើជំរឿនមិនមែនជាការដាក់សម្ពាធមន្ត្រីទេ ប៉ុន្តែជាការលើកកម្ពស់គុណតម្លៃរបស់មន្ត្រី ដោយជួយមន្ត្រីឲ្យធ្វើការចំមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន។

កញ្ញាបានលើកឡើងបែបនេះ ក្នុងឱកាសចូលរួមក្នុងការចុះធ្វើជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ពន្ធ័ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើតាមកញ្ញា សួស លីដា ការធ្វើជំរឿនមិនយូរនោះទេ គឺត្រឹម ៥នាទីប៉ុណ្ណោះ ហើយនៅពេលធ្វើជំរឿនរួច មន្ត្រីអាចទៅធ្វើការងារតាមមុខងាររៀងៗខ្លួនបានវិញផងដែរ។ ការធ្វើជំរឿន មានភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) ហើយក្នុងករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន (ច្បាប់ដើម) ឬប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការដែលមានសុពលភាព (ច្បាប់ដើម)។

សូមជម្រាបថា គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃក្រសួងមុខងារសាធារណៈ និងក្រុមការងារជំរឿនរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើជំរឿនជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៦។

យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមក្រសួង-ស្ថាប័ន ត្រូវបានដឹកនាំដោយ ក្រសួងមុខងារសាធារណៈ ក្នុងគោលបំណងប្រមូលទិន្នន័យមន្ត្រីរាជការស៊ីវិលឱ្យបានច្បាស់លាស់ រៀបចំប្រព័ន្ធទិន្នន័យឌីជីថល និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សក្នុងប្រព័ន្ធរដ្ឋ៕