* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ដើម្បី​​ត្រៀមអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

19-08-2026 12:37

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលជូនដល់គ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​​ឆ្នាំ២០២៦»។

ពិធីនេះបានធ្វើឡើងនៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាពលោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋាន​អប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

ថ្លែងក្នុងឱកាសនេះ លោក ស៊ុំ ប៊ុនហុង បានមានប្រសាសន៍ថា ដើម្បីធានាឱ្យដំណើរការនៃ​​ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលា ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធី បទដ្ឋាននានា ដែលនៅជាធរមាន គ.ជ.ប ចាំបាច់ត្រូវធ្វើការបណ្តុះបណ្តាលដល់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ គ.ជ.ប ថ្នាក់រាជធានី ខេត្ត និងនៅថ្នាក់ប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ។

ក្រៅពីវគ្គបណ្តុះបណ្តាលទាំងនេះ គ.ជ.ប ក៏បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធជាទៀងទាត់ ការអប់រំ ការផ្សព្វផ្សាយ និងការបញ្រ្ជាបការយល់ដឹងដល់អ្នកបោះឆ្នោត សាធារណជន និងភាគីពាក់ព័ន្ធ ព្រមទាំងធ្វើទំនាក់ទំនងជាមួយភាគីជាតិ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ផ្លាស់ប្តូរ​បទពិសោធ សំដៅធ្វើឱ្យការបោះឆ្នោតកាន់តែមានតម្លាភាព និងមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។

លោក ស៊ុំ ប៊ុនហុង បានគូសបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺជាកិច្ចការមួយដ៏ចាំបាច់របស់ គ.ជ.ប មុនឈានដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិទី៦ ឆ្នាំ២០២៧ ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ (អ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) និងអ្នកដែលមិនធ្លាប់បានចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញមកចុះឈ្មោះបោះឆ្នោត និងអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មកធ្វើការកែតម្រូវទិន្នន័យជីវប្រវត្តិ ដូចជាប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ កែតម្រូវឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត និងមកធ្វើបច្ចុប្បន្នភា​ព​ទិ​ន្នន័យជីវមាត្រឡើងវិញ (ថតរូប និងផ្តិតស្នាមម្រាមដៃ) ចំពោះអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ជាមួយក្រុមចុះឈ្មោះបោះឆ្នោត។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោក ស៊ុំ ប៊ុនហុង ក៏បានណែនាំដល់សិក្ខាកាម ជាពិសេសគ្រូបង្ហាត់ គ.ជ.ប ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា ទាំងផ្នែកទ្រឹស្តី ទាំងបច្ចេកទេស ព្រមទាំងគ្រូឧទ្ទេសទាំងអស់​ឱ្យយកចិត្តទុក​ដា​ក់​ក្នុងការបង្ហាត់បង្រៀន តាមកម្មវិធីដែលបានកំណត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមនិយាម​គរុកោសល្យ គួបផ្សំនឹងវិធីសាស្ត្រ និងបទពិសោធនានាដែលបានជួបប្រទះ និងបានឆ្លងកាត់ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនាឆ្នាំកន្លងមក។

សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៦ ត្រូវធ្វើចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៥៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕