* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព»៖ សារព័ត៌មានមិនមែនត្រឹមតែចេះសរសេរ តែត្រូវចេះស្វែងរកការពិត សួរ គិត និងមានទំនួលខុសត្រូវ

19-08-2026 12:37

(ភ្នំពេញ)៖ «សារព័ត៌មាន គឺជាវិជ្ជាជីវៈដែលរៀនដោយការធ្វើ មិនមែនត្រឹមតែអាន»។ នេះជាគោលគំនិតសំខាន់មួយដែលត្រូវបានលើកឡើងក្នុងសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» (The Essentials of Professional Journalism) ដែលមានកម្រាស់៣៩០ទំព័រ និងជាស្នាដៃរបស់អ្នកកាសែតជើងចាស់មួយរូបគឺលោក សោម សត្តនា ហៅ ម៉ារ យ៉ារិទ្ធិ ដែលមានបទពិសោធន៍ក្នុងវិស៏យនេះជាង ៤០ឆ្នាំ។

សៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» បានបង្ហាញថា ការក្លាយជាអ្នកសារព័ត៌មានអាជីព មិនមែនគ្រាន់តែចេះសរសេរព័ត៌មានឲ្យបានល្អនោះទេ ប៉ុន្តែត្រូវចេះ ស្វែងរកការពិត សួរសំណួរឲ្យបានត្រឹមត្រូវ គិត វិភាគ ស្រាវជ្រាវ និងអនុវត្តការងារដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ។

ក្រៅពីមូលដ្ឋាននៃការសរសេរព័ត៌មាន សៀវភៅនេះបានបង្ហាញពី សារព័ត៌មានជាច្រើនទម្រង់ ដូចជា ព័ត៌មានក្តៅ, Feature Writing, វិចារណកថា, អត្ថបទទស្សនៈ, អត្ថបទវិភាគ, សារព័ត៌មានស៊ើបអង្កេត, សារព័ត៌មានទិន្នន័យ, សារព័ត៌មានរូបថត, សារព័ត៌មានឌីជីថល, TikTok Journalism និង Podcast Journalism ព្រមទាំងក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មាន។

ជាពិសេស សៀវភៅបានសង្កត់ធ្ងន់ថា អ្នកអានមិនគួរប្រើសៀវភៅនេះសម្រាប់តែការអាន និងចងចាំទ្រឹស្តីនោះទេ ប៉ុន្តែត្រូវយកចំណេះដឹងទៅ គិត សួរ និងអនុវត្តក្នុងជីវិតពិត ព្រោះការរៀនសារព័ត៌មាន គឺត្រូវរៀនតាមរយៈការអនុវត្តជាក់ស្តែង។

ជាមួយគ្នានេះ សៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» ក៏មានគោលបំណងមួយសំខាន់ គឺមិនត្រឹមតែបង្រៀនឲ្យអ្នកអាន ចេះសរសេរព័ត៌មាន ប៉ុណ្ណោះទេ ប៉ុន្តែជួយឲ្យពួកគេក្លាយជា អ្នកសារព័ត៌មានដែលមានគុណភាព និងមានទំនួលខុសត្រូវចំពោះសង្គម។

ក្នុងតម្លៃត្រឹម ២០ដុល្លារ អ្នកអានអាចទទួលបានចំណេះដឹង និងបទពិសោធន៍ជាង ៤០ឆ្នាំ ដែលអ្នកនិពន្ធបានចងក្រង និងរៀបរាប់ក្នុងសៀវភៅកម្រាស់ ៣៩០ទំព័រ ដើម្បីឲ្យអ្នកសិក្សាអាចស្វែងយល់ពីមូលដ្ឋាន និងជំនាញសារព័ត៌មានសំខាន់ៗនៅក្នុងសៀវភៅតែមួយក្បាល។

អ្នកដែលមានចំណាប់អារម្មណ៍អាចជាវសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» តាមរយៈលេខទូរស័ព្ទ ០១៧ ៨៨៨ ០០២ និង ០៧៨ ៦៦៩ ៨៨៩៕