* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌​ ពង្រឹងការទទួលខុសត្រូវ ចៀសវាងប្រើប្រាស់រូបភាព ឬខ្លឹមសារដែលបន្ទាបបន្ថោកប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី

19-08-2026 14:33

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានផ្សព្វផ្សាយដំណឹងទាន់ហេតុការណ៍ពេលរាត្រី ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ក្នុងការបំពេញតួនាទី ផ្សព្វផ្សាយព័ត៌មានជូនសាធារណជន និងអំពាវនាវឱ្យអ្នកសារព័ត៌មានចៀសវាងដាច់ខាតនូវការប្រើប្រាស់រូបភាព ឬខ្លឹមសារដែលបន្ទាបបន្ថោក ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ការណែនាំបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយជាមួយអង្គភាព សារព័ត៌មានផ្សព្វផ្សាយដំណឹង ទាន់ហេតុការណ៍នៅពេលរាត្រី ដែលមកពីប្រមាណ ៣៣អង្គភាព ក្នុងរាជធានីភ្នំពេញ ដើម្បីតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។​ ពិធីនេះធ្វើឡើងនៅសាលមណ្ឌល បណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានត្រូវមានការទទួលខុសត្រូវចំពោះរាល់ព័ត៌មានដែលខ្លួនផ្សព្វផ្សាយ ដោយត្រូវផ្តល់អាទិភាពដល់ភាពពិត ភាពត្រឹមត្រូវ និងប្រភពព័ត៌មានច្បាស់លាស់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយខ្លឹមសារដែលអាចប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សីលធម៌សង្គម និងតម្លៃវប្បធម៌ខ្មែរ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការប្រុងប្រយ័ត្នក្នុងការផលិត និងចែករំលែកព័ត៌មាន ជាពិសេសព័ត៌មានទាន់ហេតុការណ៍ ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងរីកចម្រើន យ៉ាងឆាប់រហ័ស។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយខ្លឹមសារដែលមានប្រយោជន៍ដល់សង្គម លើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ដោយជៀសវាងការផ្សព្វផ្សាយខ្លឹមសារដែលបន្ទាបបន្ថោកស្ត្រី។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកបន្ថែមដល់អ្នកសារព័ត៌មាន​ ត្រូវគោរពតាមការណែនាំ ព័ត៌មានដែលប៉ះពាល់ដល់សង្គមជាតិ កុំផ្សព្វផ្សាយ ព័ត៌មានល្អ មានខ្លឹមសារអប់រំជួួយដល់សង្គម ត្រូវរួមគ្នាជំរុញការផ្សព្វផ្សាយ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចោទជាសំណួរថា​ នៅពេលដែលអ្នកកាន់ក្បាលមេក្រូ សុំនឹកថា តើរាល់សំណួរទាំងឡាយដែលផុសចេញពីចិត្តអ្នកទាំងអស់គ្នា ថាតើគួរតែសួរទាំងអស់គ្រប់សំណួរទាំងអស់ ឬអត់?​​ តើរាល់ចម្លើយដែលបងប្អូន ទទួលបានពីអ្នកដែលផ្តល់បទសម្ភាសន៍ តើសុទ្ធនឹងអាចផ្សព្វផ្សាយដែរ ឬទេ?

ជាមួយគ្នានេះដែរ​ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្បាលមេក្រូ និងអត្ថបទព័ត៌មានរបស់អ្នកសារព័ត៌មាន គឺមានតម្លៃខ្លាំងណាស់ ដើម្បីសាបព្រួសារអប់រំល្អៗ ជូនដល់សារធាណជនឱ្យបានយល់ច្បាស់ពីបញ្ហាដែលកើតឡើង និងទង្វើផ្សេងៗទៀត ព្រមទាំងសកម្មភាពខុសច្បាប់ដែលសង្គមស្អប់ខ្ពើម និងអាចឈានទៅជាប់ទោសទណ្ឌប្រសិនបើជនណាប្រព្រឹត្តជាដើម។ ដូច្នេះ តួនាទីអ្នកសារព័ត៌មាន សំខាន់ខ្លាំងណាស់។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏សូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះបងប្អូនមួយចំនួនដែលបានខិតខំបំពេញការងារដោយវិជ្ជាជីវៈ និងចូលរួមជួយសង្គម។ ព្រមទាំងសូមអំពាវនាវដល់ម្ចាស់ផលិតផលដែលផ្សព្វផ្សាយពាណិជ្ជកម្ម សូមលើកទឹកចិត្តចំពោះអ្នកដែលផលិតខ្លឹមសារល្អ ជួយសង្គម រិះគន់ដើម្បីស្ថាបនា និងទប់ស្កាត់ការផលិតខ្លឹមសារដែលមិនមានន័យ និងខ្វះក្រមសីលធម៌ ខ្វះការពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ យើង​ទាំងអស់គ្នា​រួម​គ្នា​ដើម្បី​បង្កើនជំនឿទុកចិត្តលើអាជីពសារព័ត៌មាន៕