* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យកិច្ចអភិវឌ្ឍន៍ស្រុកភ្នំក្រវាញ ព្រមទាំងដាក់ទិសដៅការងារសំខាន់ៗលើសោភ័ណភាព សុវត្ថិភាពចរាចរណ៍ និងបរិស្ថានបៃតង

19-08-2026 14:47

(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យដោយផ្ទាល់ លើវឌ្ឍនភាពនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពក្នុងស្រុកភ្នំក្រវាញ លើគម្រោង និងទីតាំងសំខាន់ៗចំនួនបី៖

*គម្រោងទី១៖ ចុះពិនិត្យផ្លូវបេតុងអាមេ ក្នុងភូមិពេជបាន ប្រវែង២៤០ម៉ែត្រ និងទទឹង៥ម៉ែត្រ ដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។

*ទីតាំងទី២៖ ពិនិត្យការរៀបចំសោភ័ណភាព បរិស្ថានសិក្សា និងបំនិនអប់រំ នៅក្នុងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ។

*ទីតាំងទី៣៖ ចុះពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ លើការរៀបចំសោភ័ណភាព នៅជុំវិញបរិវេណរង្វង់មូលក្រូចពោធិ៍សាត់ និងការងារបៃតងតាមដងផ្លូវ។

ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន លោក ខូយ រីដា បានគូសថា៖ «សមិទ្ធផលទាំងឡាយដែលយើងកំពុងទទួលបាន និងឃើញផ្ទាល់ ភ្នែកនាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ គឺកើតចេញពី «កត្តាសន្តិភាព» ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងការបន្តវេនដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបយើងមានឱកាសពេញលេញក្នុងការកសាង អភិវឌ្ឍស្រុកភ្នំក្រវាញ ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូល ឱ្យរីកចម្រើនជាបន្តបន្ទាប់បែបនេះ»។

ដើម្បីធានាថា ការអភិវឌ្ឍក្នុងមូលដ្ឋានស្រុកភ្នំក្រវាញកាន់តែមានភាពទាក់ទាញ ស្រស់ស្អាត និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចូលរួមថែរក្សា សមិទ្ធផលផ្លូវបេតុងអាមេ ដែលបានសាងសង់រួចរាល់ជាស្ថាពរនេះទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរអង្វែង។ ចំពោះអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ លោកអភិបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលម្អ សោភ័ណភាពបរិវេណសិក្សា ទាំងក្នុង និងក្រៅ ព្រមទាំងជំរុញដល់លោកគ្រូ អ្នកគ្រូ ឱ្យបណ្តុះបំនិនអប់រំ ដល់សិស្សានុសិស្ស ជួយថែរក្សាសមិទ្ធផលទាំងនោះឱ្យបានគង់វង្ស។

លោក ខូយ រីដា បានណែនាំអាជ្ញាធរ និងមន្ទីរជំនាញ ត្រូវសហការរៀបចំសោភ័ណភាពរង្វង់មូលក្រូចពោធិ៍សាត់ ដោយត្រូវបើកមុខងាយស្រួល និងធានាសុវត្ថិភាពទាំងអ្នករស់នៅមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់។

ជាមួយគ្នានោះ លោកបានក្រើនរំលឹកឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចលនាបំផុសការដាំដុះដើមឈើបន្ថែមតាមដងផ្លូវ ព្រមទាំងយកចិត្តទុកដាក់ថែទាំ និងកាត់តម្រឹមមែកឈើឱ្យបានស្រស់ស្អាត ដើម្បីលើកកម្ពស់បរិស្ថានបៃតង និងសោភ័ណភាពទីប្រជុំជនស្រុកភ្នំក្រវាញ ឱ្យកាន់តែមានភាពទាក់ទាញ៕