* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចុះជួបសំណេះសំណាលជាមួយគ្រូ និងកូនសិស្សសាលាដូង នៅលើភ្នំគីរីរម្យ

19-08-2026 14:57

(កំពង់ស្ពឺ)៖ បន្ទាប់ពីមានប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យ និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាដូង នៅលើភ្នំគីរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់ពីស្ថានភាពនៃដំណើរការរៀននិងបង្រៀនរបស់សាលារៀននៅក្នុងតំបន់។

ការចុះពិនិត្យជាក់ស្តែងលើទីតាំងខាងលើ ក៏មានការចូលរួមពីលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមួយចំនួនផងដែរ។

រដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាដូងទាំងអស់ ក្នុងការបណ្តុះស្មារតីកុមារឱ្យមានចំណេះដឹងសម្រាប់អនាគត ជាពិសេសការអប់រំឱ្យកុមានមានចិត្តស្រឡាញ់បរិស្ថាន ការចូលរួមថែរក្សាព្រៃឈើ និងការកាត់បន្ថយប្លាស្ទិក ដោយផ្សារភ្ជាប់នឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ផ្តោតលើភាពស្អាត បៃតង និងចីរភាព។

សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចុះស្វែងយល់ពីស្ថានភាពអប់រំរបស់សាលាដូងរដ្ឋមន្រ្តីបានចុះជួប និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាគីរីរម្យ ដែលមានទីតាំងនៅក្នុងតំបន់ភ្នំគីរីរម្យផងដែរ។

កន្លងមកនេះ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ បានចូលរួមបង្កើតសមិទ្ធផលដ៏មានប្រយោជន៍ បង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជន មកបណ្តុះបណ្ដាលកុមារជាង១៥០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លើការអប់រំបំណិនជីវិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ចាត់ទុកថា នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានគាំទ្រឲ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតា ដើម្បីបង្រៀនសិស្ស និងបានប្រគល់ភារកិច្ចជូនលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជាម ច័ន្ទសោភ័ណ្ឌ ចាត់តាំងមន្ត្រី ជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឲ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាច នៅបន្តដំណើរការបណ្ដុះបណ្ដាល របស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្រេចសម្តេចសម្រួលបន្ទុកលើដំណើរការសាលាដូង ដោយផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែ ជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៦នេះតទៅ៕