* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីបរិស្ថាន៖ មិនអនុញ្ញាតឲ្យកើតមានសំណង់ថ្មីទៀតទេលើភ្នំគីរីរម្យ

19-08-2026 15:13

(កំពង់ស្ពឺ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានដាក់វិធានការយ៉ាងតឹងរ៉ឹងទៅដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធឱ្យពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ចំពោះសំណង់ទាំងឡាយណាដែលព្យាយាមបង្កើតថ្មី និងអ្នកដែលទន្ទ្រានឈូសឆាយដីធ្លីអនាធិបតេយ្យនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គីរីរម្យ)។

ការណែនាំនេះ ក្នុងឱកាសដែលលោករដ្ឋមន្រ្តី អមដោយអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ចុះពិនិត្យសំណង់ផ្ទះលំហែ ដែលកំពុងសង់ខុសច្បាប់នៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គីរីរម្យ) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

លោក អ៊ាង សុផល្លែត បានលើកឡើងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីបរិស្ថានបានពិនិត្យឃើញសំណង់ និងផ្ទះលំហែជាច្រើន បាន និងកំពុងសង់ខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងបរិស្ថាននៅក្នុងតំបន់ឧទ្យានជាតិ ពិសេសទេសចរណ៍ដែលមកលេងកម្សាន្តនៅក្នុងតំបន់នេះ។ មួយវិញទៀត សំណង់មិនរៀបរយទាំងនោះក៏បាន និងកំពុងសង់រំលោភចូលទៅក្នុងតំបន់ ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យផងដែរ ដែលតម្រូវឱ្យមានការរុះរើចេញជាបន្ទាន់។

រដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងបន្ថែមផងដែរថា ជុំវិញការរុះរើសំណង់អនាធិបតេយ្យនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គីរីរម្យ) ក៏មានការភ្ញាក់ផ្អើលផងដែរពីសាលាដូង ប៉ុន្តែក្រោយការពិនិត្យរបស់មន្ត្រីជំនាញ បរិស្ថានបានបញ្ជាក់ថា សាលាដូងមិនមានការជាប់ពាក់ព័ន្ធនឹងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ ដែលតម្រូវឱ្យមានការរុះរើទេ។ ប៉ុន្តែមានចំណុចមួយចំនួនតម្រូវឱ្យសាលាដូងត្រូវកែសម្រួលឡើងវិញ ដើម្បីបញ្ចៀសផលប៉ះពាល់ ដល់បរិស្ថាន ដូចជារុះរើបណ្ដាញខ្សែភ្លើង ហើយជំនួសមកវិញនូវសូឡាដែលអាចប្រើប្រាស់បានទូទៅក្រោមការឧបត្ថម្ភពីលោករដ្ឋមន្ត្រីផ្ទាល់។

សូមរំលឹកផងដែរថា ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរទៅដល់ទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។

ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យ ដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិអនុញ្ញាតឱ្យកូនៗពួកគាត់ បានមកទទួលការបណ្ដុះបណ្ដាល បំណិននៅសាលាដូង ក្រោមការបង្រៀនដោយស្ម័គ្រចិត្តពីលោក អ៊ុក វណ្ណដេ និងលោកគ្រូ អ្នកគ្រូ ដើម្បីជួយលើកកម្ពស់ចំណេះដឹង និងបំណិនដល់ក្មួយៗជាង ១៥០នាក់នៅក្នុងភូមិនេះ គឺជាសកម្មភាពផ្ដល់ផលប្រយោជន៍ វិជ្ជមានពិតៗដល់សង្គម និងប្រជាជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញបទបញ្ជាដូចខាងក្រោម៖

*ទី១៖ ឲ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាព និងឱ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្សដដែល។
*ទី២៖ ប្រគល់ភារកិច្ចជូនលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យ និងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្ដែង ដើម្បីរៀបចំនូវដំណោះស្រាយមួយឱ្យបានសមស្រប និងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្ដែង របស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្ដុះបណ្ដាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។

ជាងនេះទៀត សម្ដេច និងលោកជំទាវ ក៏បានជួយឧបត្ថម្ភបន្ថែមជាស្បៀង និងថវិកាទៅដល់សាលាដូង ដើម្បីសម្រាលបន្ទុកផងដែរ៕