* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូអញ្ជើញដល់កម្ពុជាដោយសុវត្ថិភាពនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពលរដ្ឋជាង៣០នាក់ កើតទុក្ខមិនសុខចិត្តក្រោយទិញដីឡូត៍ពីឧកញ៉ា ថោង សារ៉ាត់ មានប្លង់ត្រឹមត្រូវ តែលោកទៅយកដីពួកគាត់ពុះលក់ទៅវិញ ហើយថាប្លង់របស់ពលរដ្ឋជាប្លង់ក្លែងក្លាយ

19-08-2026 15:25

(កណ្តាល)៖ ពលរដ្ឋជាង៣០នាក់ បានស្នើអភិបាលខេត្តកណ្ដាលលោក គួច ចំរើន មេត្តាពិនិត្យមើលករណីលោកឧកញ៉ា ថោង សារ៉ាត់ ដែលបានចាក់ដីរំលោភលើដីឡូត៍របស់ពួកគាត់ ដែលដីពួកគាត់បានទិញស្របច្បាប់ហើយ មានប្លង់រឹងត្រឹមត្រូវយូរមកហើយ ប៉ុន្តែខាងក្រុមហ៊ុនបែរជាថាប្លង់ដីក្លែងក្លាយទៅវិញ។

ពលរដ្ឋបានឲ្យដឹងថា ក្រោយដាក់បណ្តឹងទប់ស្កាត់នៅសាលាក្រុងតាខ្មៅហើយ នៅឡើយគ្មានលទ្ធផល ទើបពួកគាត់ជាង៣០នាក់ ប្រមូលផ្តុំគ្នាតវ៉ាការអភិវឌ្ឍរបស់ក្រុមហ៊ុនលើដីស្របច្បាប់របស់ខ្លួន។ ទីតាំងអភិវឌ្ឍដីឡូត៍នេះ ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

ពលរដ្ឋបានអះអាងថា ពួកគាត់បានទិញដីឡូត៍ពីក្រុមហ៊ុន ថោង សារ៉ាត់ អភិវឌ្ឍន៍ អ៊ីមផត អ៊ិចផត តាំងពីអំឡុងឆ្នាំ២០០៨មកម្ល៉េះ ដោយមានលិខិតផ្ទេរប្រគល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ចេញដោយក្រុមហ៊ុន ទទួលស្គាល់ ដោយមេធាវី និងអាជ្ញាធរភូមិ-ឃុំ ថែមទៀតផង ហើយពួកគាត់បានកាន់កាប់ សង់ផ្ទះនៅ ព្រមទាំងយកឯកសារទាំងនោះ ទៅដាក់បញ្ចាំនៅធនាគារ យកលុយមករកស៊ី រហូតបច្ចុប្បន្ន ពុំដែលមានបញ្ហាអ្វីនោះទេ។

ប៉ុន្តែថ្មីៗនេះ ស្រាប់តែក្រុមហ៊ុនបានដឹកដីចាក់រំលោភបំពាន ដើម្បីយកទៅលក់ឱ្យអតិថិជនថ្មី ដោយពុំបានជូនដំណឹងបន្តិចសោះឡើយ ហើយពេលសួរនាំតំណាងក្រុមហ៊ុន បែរជាអះអាងថា ឯកសារទិញលក់របស់ពួកគាត់ ក្លែងក្លាយទៅវិញ និងបង្ខំឱ្យទទួលយកសំណងប្រមាណ ៥០០ដុល្លារដើម្បីបញ្ចប់រឿង។

ពលរដ្ឋបន្តថា ដោយកើតទុក្ខមិនសុខចិត្ត ពលរដ្ឋក៏នាំគ្នាដាក់ពាក្យបណ្តឹងទប់ស្កាត់នៅសាលាក្រុងតាខ្មៅ តែគ្មានទទួលបានលទ្ធផល។ ក្រុមហ៊ុននៅតែបន្តចាក់ដី និងធ្វើរបងព័ទ្ធផ្ទះរបស់ពួកគាត់ ទើបនាំគ្នាប្រមូលផ្តុំស្នើសុំលោក គួច ចំរើន អភិបាលខេត្តកណ្តាល មេត្តាជួយដោះស្រាយផង ដោយសុំកាន់កាប់លើដីរបស់ខ្លួនដដែល តែបើក្រុមហ៊ុនចង់បានសូមគិតតាមតម្លៃទីផ្សារជាក់ស្តែង។

ពាក់ព័ន្ធនឹងការស្នើសុំរបស់ពលរដ្ឋ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ និងលោកឧកញ៉ា ថោង សារ៉ាត់ ពុំអាចសុំការបំភ្លឺបានឡើយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៕