* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលរងខេត្តកំពតមួយរូប ត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ដើម្បីស្វែងរកយុត្តិធម៌ពាក់ព័ន្ធខ្ចីលុយ៦ម៉ឺនដុល្លារមិនព្រមសង

19-08-2026 15:34

(កំពត)៖ លោក ម៉ៅ ប៊ុនលី ជាប្រជាពលរដ្ឋម្នាក់រស់នៅខេត្តកំពត បានអះអាងថា ខ្លួនទទួលរងនូវអំពើ អយុត្តិធម៌ ដោយសារតែលោក សេង សិរីបុត្រ ជាអភិបាលរងខេត្តកំពត បានខ្ចីលុយរបស់ខ្លួនចំនួន ៦ម៉ឺនដុល្លារ មិនព្រមសង ដោយធ្វើការកៃបំបាត់ និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (កុងធនាគារបានបិទ) និងបំផ្លើសអង្គហេតុ ហើយថែមទាំងប្តឹងគាត់ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពតទៀត។

ជុំវិញនៃអង្គហេតុខាងលើ លោក ម៉ៅ ប៊ុនលី ក៏បានដាក់ពាក្យបណ្ដឹងប្ដឹងលោក សេង សិរីបុត្រ ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត បើយោងតាមពាក្យបណ្តឹង ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដែលមានសំណុំរឿង ព្រហ្មទណ្ឌលេខ ១៨២ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។ ប៉ុន្តែត្រូវបានលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង បានចេញនូវដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ លេខ២២៥ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៨២ ចុះថ្ងៃ ទី០២ ខែមីនា ឆ្នាំ២០២៦ ទៅវិញ។

ដោយមិនអាចទទួលយកបាននូវភាពអយុត្តិធម៌នេះ លោក ម៉ៅ ប៊ុនលី បានពាក្យបណ្តឹងទៅកាន់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្វែងរកយុត្តិធម៌ពាក់ព័ន្ធនឹងករណីបុគ្គលឈ្មោះ សេង សិរីបុត្រ ដែលមានតួនាទីជាអភិបាលរងខេត្តកំពត ខ្ចីលុយ ៦ម៉ឺនដុល្លារ មិនព្រមសង។

តាមរយៈពាក្យបណ្តឹងដ៏វែងអន្លាយមានរហូតដល់ចំនួន ២៤ទំព័រ របស់លោក ម៉ៅ ប៊ុនលី បានរៀបរាប់យ៉ាងលម្អិតពីរឿងរ៉ាវ និងបង្ហាញភស្តុតាងយ៉ាងច្រើន ដែលខ្លួនបានប្រគល់លុយជូនលោកអភិបាលរងខេត្ត សេង សិរីបុត្រ ជាមួយលិខិតខ្ចីប្រាក់ដោយផ្ទេរកម្មសិទ្ធិ, ប្រតិបត្តិការផ្ទេរប្រាក់ និងសែកស្អុយផងដែរ។

យ៉ាងណាក៏ដោយបណ្តាញព័ត៌មាន Fresh News រង់ចាំការបំភ្លឺរបស់លោក សេង សិរីបុត្រ ចំពោះការលើកឡើង និងពាក្យបណ្តឹងខាងនេះ៕