* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមត្ថកិច្ចស្រុកគីរីវង់ ចុះឃាត់រថយន្តដឹកដីមិនគ្របតង់ ដើម្បីអប់រំ និងធ្វើកិច្ចសន្យា

19-08-2026 15:41

(តាកែវ)៖ នគរបាលស្រុកគីរីវង់ បានចុះអនុវត្តវិធានការឃាត់រថយន្តដឹកដីមួយចំនួន ដែលមិនបានគ្របតង់កៅស៊ូត្រឹមត្រូវ បណ្ដាលឱ្យដីធ្លាក់រាយប៉ាយតាមដងផ្លូវសាធារណៈ។ សកម្មភាពនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងអប់រំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់រថយន្ត និងអ្នកបើកបរ ដើម្បីបញ្ឈប់សកម្មភាពដឹកជញ្ជូនដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុវត្ថិភាពសាធារណៈ។

លោក ជា សុផល អធិការនគរបាលស្រុកគីរីវង់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មានថា ដោយមានការណែនាំជាប់ជាប្រចាំពីលោកស្នងការនគរបាលខេត្តតាកែវ លោកបានបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍ចុះត្រួតពិនិត្យ និងឃាត់រថយន្តដឹកដីដែលមិនមានក្រណាត់តង់គ្របត្រឹមត្រូវ បណ្ដាលឱ្យជ្រុះដីរាយប៉ាយតាមផ្លូវ ដែលបង្កឱ្យមានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ។ រថយន្តទាំងនោះ ត្រូវបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកគីរីវង់ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនបែបនេះតទៅទៀត។

លោកអធិការស្រុកបានបន្តថា ក្រោយពីបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួចហើយ ប្រសិនបើម្ចាស់រថយន្ត ឬអ្នកបើកបរនៅតែបន្តសកម្មភាពដឹកដីដោយគ្មានការគ្របត្រឹមត្រូវ សមត្ថកិច្ចនឹងចុះឃាត់ម្ដងទៀត ហើយនឹងចាត់វិធានការ តាមផ្លូវច្បាប់ដោយគ្មានការយោគយល់នោះឡើយ។ វិធានការនេះ គឺដើម្បីធានាសណ្ដាប់ធ្នាប់សាធារណៈ ការពារបរិស្ថាន និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕