* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស.ស.យ.ក ខេត្តតាកែវ ទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យចេនឡា ដើម្បីជួយនិស្សិតក្រីក្រ

19-08-2026 15:44

(តាកែវ)៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ លោក សេង មហា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាអនុប្រធាន ស.ស.យ.ក ខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក ខេត្តតាកែវ បានទទួលស្វាគមន៍គណៈប្រតិភូសាកលវិទ្យាល័យចេនឡា ដឹកនាំដោយលោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការ។

ក្នុងឱកាសនោះ សាកលវិទ្យាល័យចេនឡា បាននាំយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន ០៦ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ មកផ្ដល់ជូន ស.ស.យ.ក ខេត្តតាកែវ ដើម្បីបន្តចែកជូនដល់បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិឆ្នាំ២០២៦ នៅក្នុងខេត្តតាកែវ។ អាហារូបករណ៍ទាំងនេះនឹងគ្របដណ្តប់ការសិក្សាមួយចប់កម្មវិធីសិក្សាទាំងស្រុង។

លោក សេង មហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យចេនឡា ចំពោះកាយវិការមនុស្សធម៌ដ៏មានតម្លៃនេះ។ លោកបានបញ្ជាក់ថា ការផ្ដល់អាហារូបករណ៍នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ការសិក្សារបស់សិស្សានុសិស្សក្រីក្រ ដែលមានសមត្ថភាពតែខ្វះលទ្ធភាពបង់ថ្លៃសិក្សានៅមហាវិទ្យាល័យ។

ជាមួយគ្នានេះ ស.ស.យ.ក ខេត្តតាកែវ ក៏បានប្តេជ្ញាបន្តស្វះស្វែងរកអាហារូបករណ៍បន្ថែមទៀត ដើម្បីជួយសម្រួលដល់ទុក្ខលំបាក និងផ្តល់ឱកាសសិក្សាដល់ប្អូនៗនិស្សិតនៅក្នុងខេត្តតាកែវ ដែលបានប្រឡងជាប់បាក់ឌុបឆ្នាំនេះ ឱ្យទទួលបានការអប់រំខ្ពស់ និងក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ៕