* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ នៅក្នុងខេត្តកំពង់ធំ និងពិនិត្យផ្លូវរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិចំនួន ២ទីតាំង នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

19-08-2026 17:42

(កំពង់ធំ-កំពង់ចាម-ត្បូងឃ្មុំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ ស្ថិតនៅក្នុងខេត្ដកំពង់ធំ។ ផ្លូវនេះមានឈ្មោះ រលួស-អូរកន្ធរ ជាផ្លូវល្បាយក្រួស មានប្រវែង ១០គ.ម. ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិអូរកន្ធរ សង្កាត់កន្ធរ ទៅកាន់ភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយឆ្លងកាត់ភូមិចំនួន ៤ភូមិ និងមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៤៧២គ្រួសារ ស្មើនឹង ២ ៣៤៥នាក់។

ក្នុងឱកាសពិនិត្យខ្សែផ្លូវខាងលើនេះ លោករដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ឱ្យដាក់បញ្ចូលខ្សែផ្លូវនេះទៅក្នុងផែនការស្ថាបនាឆ្នាំបន្ទាប់ ដើម្បីធ្វើការលើកកម្រិតគុណភាពផ្លូវជាទៅផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅទទួលសេវាសាធារណៈនានា ជាពិសេសដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

បន្ទាប់ពីពិនិត្យស្ថានភាពផ្លូវនៅក្នុងខេត្តកំពង់ធំរួចមក លោករដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញចុះពិនិត្យខ្សែផ្លូវដែលទទួលរងប៉ះពាល់ដោយសារគ្រោះមហន្ដរាយធម្មជាតិចំនួន ២ទីតាំងក្នុងខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ រួមមាន៖

ទីតាំងទី១៖ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៨+៩៥០ ត្រង់ទំនប់កែប្រែ ស្ថិតលើខ្សែផ្លូវ ល្ពាក-ស្រក ក្នុងភូមិសាស្ដ្រស្រុកកំពង់សៀម ខេត្តកំពង់ចាម។​ ទីតាំងនេះ មានការបាក់ស្រុតសំណង់ស្ទាក់ទឹក ដោយសារទឹកភ្លៀងធ្លាក់យ៉ាងគំហុកកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ ដែលបណ្ដាលទឹកហូរច្រោះជើងទេរផ្លូវ ប្រវែង ១៥ម៉ែត្រ និងទ្វារទឹកច្រោះបាក់ដៃលូ ១ជំហៀង ជម្រៅប្រហែល ៨ម៉ែត្រ។ តាមរយៈការពិនិត្យជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ធ្វើការសិក្សាបច្ចេកទេសដើម្បីជួសជុលទីតាំងដែលទទួលរងការខូចខាតខាងលើ ដើម្បីឱ្យការធ្វើចរាចរណ៍បានធម្មតាឡើងវិញប្រកបដោយសុវត្ថិភាព។

ទីតាំងទី២៖ ផ្លូវទួលគរ-ទួលឃ្លាំង ជាផ្លូវបេតុងអាមេប្រវែង ១៤,២០គ.ម. តភ្ជាប់ពីភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅកាន់ភូមិទួលឃ្លាំង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នៅលើខ្សែផ្លូវនេះ ត្រូវបានជំនន់ទន្លេមេគង្គ ជន់លិចកំណាត់ផ្លូវប្រវែង ៨៥០ម៉ែត្រ បណ្ដាលមានការផ្អាកធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។ នាឱកាសចុះពិនិត្យនេះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ទីខេត្តត្រូវយកចិត្តទុកដាក់ក្នុងការជួសជុលកន្លែងដែលរងផលប៉ះពាល់ដោយការជន់លិច​ ដេីម្បីសម្រួលដល់ការធ្វេីដំណេី​ ប្រកបអាជីវកម្មផ្សេងៗ​ របស់ប្រជាពលរដ្ឋរស់នៅតំបន់នោះ៕