* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ក្រាញ់ តូនី ដឹកនាំគណៈប្រតិភូសាលាក្តីខ្មែរក្រហមចូលរួមបុណ្យទក្ខិនានុប្បទានគំរប់គម្រប់ខួប ៧ថ្ងៃ សពអតីតអ្នករស់រានមានជីវិតពីគុកទួលស្លែង

19-08-2026 19:20

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការ
គណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទី អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានដឹកនាំគណៈប្រតិភូ អ.វ.ត.ក. ចូលរួមក្នុងពិធីបុណ្យទក្ខិនានុប្បទានគម្រប់ខួប ៧ថ្ងៃ សពលោក ប៊ូ ម៉េង អតីតអ្នករស់រានមានជីវិតមួយរូបពីមន្ទីរសន្ដិសុខ ស-២១ (គុកទួលស្លែង)។

ពិធីនេះបានប្រព្រឹត្ដទៅនៅភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោក ក្រាញ់ តូនី និងគណប្រតិភូបានបង្ហាញនូវសមានចិត្តចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដ៏ធំធេងនេះ។ លោកបានលើកឡើងថា មរណភាពរបស់លោក ប៊ូ ម៉េង គឺជាការបាត់បង់នូវសាក្សីប្រវត្តិសាស្ត្រដ៏សំខាន់មួយរូបចំពោះឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរដែលបានប្រព្រឹត្តឡើងក្នុងរបបដ៏ឃោរឃៅប្រល័យពូជសាសន៍ខ្មែរក្រហម ជាពិសេសចំពោះប្រវត្តិនិងសោកនាដកម្មដែលបានកើតឡើងនៅអតីតមន្ទីរសន្ដិសុខ ស-២១ (គុកទួលស្លែង) ក្នុងរបបខ្មែរក្រហម។

ជាមួយគ្នានេះ លោកប្រធានរដ្ឋបាលស្ដីទី អ.វ.ត.ក. បានរំលេចពីការរួមចំណែកយ៉ាងសំខាន់របស់លោក ប៊ូ ម៉េង ក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០១ និងសំណុំរឿ ០០២ នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ការចូលរួមរបស់លោក ប៊ូ ម៉េង បានរួមចំណែកដល់ដំណើរការស្វែងរកយុត្តិធម៌ ការបង្ហាញការពិតអំពីឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម និងជួយបន្សល់ទុកនូវសក្ខីកម្មប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ថា លោក ប៊ូ ម៉េង ដែលជាអ្នករស់រានមានជីវិតម្នាក់ក្នុងចំណោមអ្នករស់រានមានជីវិត៧នាក់ចុងក្រោយពីមន្ទីរ ស-២១ ដោយសារជំនាញផ្នែកគំនូររបស់លោក។ អស់រយៈពេលជាច្រើន ទសវត្សរ៍កន្លងមក លោកបានរស់នៅជាមួយរបួសផ្លូវចិត្តដ៏ធ្ងន់ធ្ងរ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកការពិត និងយុត្តិធម៌ជូនជនរងគ្រោះ តាមរយៈការចូលរួមផ្ដល់សក្ខីកម្មនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងសំណុំរឿង ០០១ ប្រឆាំងនឹង កាំង ហ្គេចអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានមន្ទីរ ស-២១ និងសំណុំរឿង ០០២ ប្រឆាំងនឹងអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ។

លោក ប៊ូ ម៉េង បានទទួលមរណភាពនៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០ នាទីយប់ ក្នុងជន្មាយុ ៨៥ ឆ្នាំ ដោយជរាពាធ៕