* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សេចក្តីជូនដំណឹងដល់អ្នកដាក់ប្រាក់/ម្ចាស់បំណុលទាំងអស់របស់ធនាគារ អេចអេច (ខេមបូឌា) ម.ក

19-08-2026 20:20

(ភ្នំពេញ)៖ ក្រុមហ៊ុនបេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ត្រូវបានតែងតាំងជាអ្នក​ជម្រះ​បញ្ជី​តែមួយគត់នៃធនាគារ អេចអេច (ខេមបូឌា) ម.ក ហៅកាត់ថា «ធនាគារ»។ ការតែងតាំង​នេះ ធ្វើឡើងក្រោយពេលធានាគារ អេចអេច ត្រូវបានធានាគារជាតិនៃកម្ពុជាបញ្ចប់​ប្រតិ​បត្តិ​ការ។ ការតែងតាំងនេះ ស្របតាមប្រកាសលេខ ធ39 026.454 ប្រ.ក. ចុះថ្ងៃទី១ ខែ​សីហា ឆ្នាំ២០២៦ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។

បន្ទាប់ពីការតែងតាំងនេះ អ្នកជម្រះបញ្ជីបានទទួលយកសិទ្ឋិ និងអំណាចពេញលេញ ក្នុង​ការ​គ្រប់គ្រងទ្រព្យសកម្ម ប្រតិបត្តិការ បញ្ជីគណនេយ្យ ឯកសារ ប្រព័ន្ឋ និងកិច្ចការទាំង​អស់​របស់ធនាគារ។

ក្រុមហ៊ុនបេកឃើរ ធីលលី (ខេមបូឌា) ជម្រាបជូនម្ចាស់បំណុលទាំងអស់ជ្រាប និងអនុវត្ត​តាម​សេចក្តីជូនដំណឹងដូចខាងក្រោម៖

១៖ ចាប់ពីថ្ងៃចាប់ផ្តើមនៃការជម្រះបញ្ជី ធនាគារបានបញ្ឈប់ជាបន្ទា​ន់​នូវសេវាកម្មធនាគារ​ធម្មតាទាំងអស់ លើកលែងតែការបន្តប្រមូល និងទទួលការសងប្រាក់ពីអ្នកខ្ចីប្រាក់ដែល​មាន​ស្រាប់ ពាក់ព័ន្ឋនឹងប្រាក់កម្ចី និងឥណទានហិរញ្ញប្បទានដែលនៅ​សល់មិន​ទាន់​ទូទាត់​។ មិនត្រូវមានការធ្វើ ឬបន្តសកម្មភាពអាជីវកម្ម ឬប្រតិបត្តិការណាមួយផ្សេងទៀតឡើយ លុះត្រាតែមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីអ្នកជម្រះបញ្ជី ឬតំណាងដែល​មាន​សិទ្ធិ​អនុញ្ញាតរបស់ខ្លួន។

២៖ រាល់បំណុលដែលបានកើតឡើងដោយត្រឹមត្រូវ​ក្នុងអំឡុងពេល​នៃការ​ជម្រះបញ្ជី​ស្រប​តាម​ការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនរបស់អ្នកជម្រះបញ្ជី នឹងត្រូវបានត្រួតពិនិត្យ នឹង​ដោះស្រាយដោយឡែកពីការទាមទារមុនការជម្រះបញ្ជី ដោយអនុលោមតាម​លក្ខខណ្ឌ​នៃការអនុញ្ញាតនោះ និងច្បាប់កម្ពុជាដែលពាក់ព័ន្ឋ។

៣៖ រាល់ចំនួនទឹកប្រាក់ដែលជំពាក់ធនាគារ នៅតែជាបំណុលដល់កំណត់ត្រូវសងស្រប​តាម​កិច្ច​ព្រមព្រៀង វិក្កយបត្រ ឬការរៀបចំពាក់ព័ន្ឋផ្សេងទៀត។

៤៖ រាល់ការទាមទារបំណុល និងចំនួនទឹកប្រាក់នៅជំពាក់ទាំងឡាយ ដែលត្រូវបានអះ​អាង​ថា ជាបំណុលរបស់ធនាគារ នឹងត្រូវស្ថិតក្រោមការផ្ទៀងផ្ទាត់ ការវាយតម្លៃ និងការសម្រេច​ដោយ​អ្នកជម្រះបញ្ជី ហើយនឹងត្រូវដោះស្រាយ ស្របតាមលំដាប់អាទិភាពដែល​កំណត់​ដោយ​ច្បាប់ ការណែនាំរបស់ធនាគារជាតិនៃកម្ពុជា និង/ឬ តុលាការមានសមត្ថកិច្ច ព្រម​ទាំង​អាស្រ័យលើលទ្ធផលនៃការរំលាយជាសាច់ប្រាក់នូវទ្រព្យសកម្មរបស់ធនាគារ។

អ្នកជម្រះបញ្ជីអាចស្នើសុំព័ត៌មាន ការបំភ្លឺ ឬឯកសារគាំទ្របន្ថែម ហើយរក្សាសិទ្ឋិក្នុងការ​ផ្ទៀង​​ផ្ទាត់ ទទួលស្គាល់ ឬបដិសេធការទាមទារណាមួយទាំងមូល ឬមួយផ្នែក ស្របតាម​ច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

៥៖ ម្ចាស់បំណុលទាំងអស់ ត្រូវដាក់ស្នើភស្តុតាងបញ្ជាក់លើការទាមទារ ដែលបានបំពេញ​ត្រឹម​​ត្រូវ រួមជាមួយឯកសារគាំទ្រពាក់ព័ន្ធទៅកាន់ការិយាល័យអ្នកជម្រះបញ្ជី ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះ។ ម្ចាស់បំណុលដែលខកខាន​មិន​បាន​ដាក់ស្ទើភស្តុតាងបញ្ជាក់លើការទាមទារ ក្នុងរយៈពេលកំណត់ ៣០ថ្ងៃ នឹងមិនមាន សិទ្ធិទទួលបានការបែងចែកទ្រព្យសកម្មដែលនៅសល់របស់ក្រុមហ៊ុនឡើយ៕