* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈប្រតិភូមកពីតំបន់ស្វយ័តក្វាងស៊ី ជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតកម្ពុជា-ចិន

19-08-2026 20:35

(ភ្នំពេញ)៖ តាមរយៈសមាគមបញ្ញាសិប្បនិម្មិតរ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
បានទទួលជួបពិភាក្សា និងពិសារអាហារការងារថ្ងៃត្រង់ជាមួយគណៈប្រតិភូមកពីតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ថាង ឆាយចុង (Tang Caizong) តំណាងផ្នែកកំណែទម្រង់ និងការអភិវឌ្ឍតំបន់ស្វយ័តក្វាងស៊ី។

លោកអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយបំផុតដែលលោក ថាង ឆាយចុង បានដឹកនាំគណៈប្រតិភូមកជួបពិភាក្សាការងារនាពេលនេះ។ បន្ថែមលើការកត់សម្គាល់ពីបរិស្ថានវិនិយោគនៅកម្ពុជា, កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន លោកអគ្គលេខាធិការក៏បានលើកទ្បើងពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត ដែលបាននិងកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានសារសំខាន់សម្រាប់បរិការណ៍សកលនាពេលបច្ចុប្បន្នក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។

ជាមួយគ្នានេះ លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់តំបន់ស្វយ័តក្វាងស៊ីក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងប្រទេសចិន និងអាស៊ាន ដោយកំពុងផ្តោតលើការអភិវឌ្ឍប្រព័ន្ធអេកូបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល។

លោក ថាង ឆាយចុង បានគោរពថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូនាពេលនេះ។

លោកបានជម្រាបជូនលោកអគ្គលេខាធិការពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍឧស្សាហកម្មបញ្ញាសិប្បនិម្មិត ដែលលោកគ្រោងនឹងជំរុញឱ្យមានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតកម្ពុជា-ចិន និងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាជនកម្ពុជាលើជំនាញបញ្ញាសិប្បនិម្មិត ។

បន្ថែមពីនេះ លោកក៏មានបំណងលើកកម្ពស់ការវិនិយោគ និងស្វែងរកកាលានុវត្តភាពពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងតំបន់ស្វ័យតក្វាងស៊ី និងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងទំនាក់ទំងភាពជាដៃគូ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការវិនិយោគរវាងភាគីទាំងពីរផងដែរ។

លោកអគ្គលេខាធិការបានបង្ហាញនូវសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតកម្ពុជា-ចិន នឹងអាចលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ ដើម្បីជាថ្នាលឱ្យប្រជាជនកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងចាប់យកចំណេះ និងជំនាញថ្មីៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕