* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ខេត្តពោធិ៍សាត់ ចាប់ផ្ដើមអនុវត្តសាកល្បង «គោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ» ដើម្បីការពារអាយុជីវិតកម្មករនិយោជិត

19-08-2026 20:38

(ពោធិ៍សាត់)៖ ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍សម្រាប់កម្មករនិយោជិត រដ្ឋបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពី «ការអនុវត្តសាកល្បងគោលនយោបាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ» នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្ត។

កិច្ចប្រជុំនេះដឹកនាំដោយ លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ និងជាអនុប្រធានអចិន្ត្រៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដោយមានការចូលរួមពីលោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង-ស្រុកទាំង៧ ព្រមទាំងតំណាងម្ចាស់ជំនួយ និងអង្គការដៃគូអភិវឌ្ឍន៍នានា។

ក្នុងឱកាសនោះ លោក លឹម សុខតូ បានគូសបញ្ជាក់ថា ការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ គឺមិនមែនគ្រាន់តែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសកម្មភាពមនុស្សធម៌ដ៏ចាំបាច់ ដើម្បីការពារអាយុជីវិតបងប្អូនកម្មករនិយោជិត។ ការធ្វើដំណើរដោយសុវត្ថិភាព នឹងធានាបាននូវភាពកក់ក្តៅដល់ក្រុមគ្រួសារ កាត់បន្ថយការបាត់បង់ផលិតភាពការងារ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ខេត្តពោធិ៍សាត់ បានសម្រេចជ្រើសរើសយកស្រុកចំនួន២ ជាគោលដៅអនុវត្តសាកល្បងនូវគោលនយោបាយនេះ រួមមាន ស្រុកបាកាន និងស្រុកក្រគរ។ យុទ្ធនាការនេះមានគោលដៅចម្បង គឺដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងគាំពារកម្មករនិយោជិត ពេលធ្វើដំណើរទៅមកបំពេញការងារ, បង្កើនផលិតភាពការងារក្នុងរោងចក្រ និងរក្សាស្ថិរភាពប្រាក់ចំណូលជូនកម្មករ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលជារបាំងនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ផ្អែកតាមទិន្នន័យពីអង្គការដៃគូ ការអនុវត្តគោលនយោបាយនេះ នៅតាមរោងចក្រនាពេលកន្លងមក បានបង្ហាញពីលទ្ធផលវិជ្ជមានយ៉ាងត្រចះត្រចង់ ដូចជាការកើនឡើងនៃអត្រាពាក់មួកសុវត្ថិភាព ការផ្លាស់ប្តូរមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមានកៅអីអង្គុយត្រឹមត្រូវ និងការធ្លាក់ចុះនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងកម្មករនិយោជិត។

រដ្ឋបាលខេត្តពោធិ៍សាត់ រំពឹងថា តាមរយៈការអនុវត្តសាកល្បងនៅស្រុកបាកាន និងស្រុកក្រគរនេះ នឹងក្លាយជាគំរូដ៏ល្អ ដើម្បីពង្រីកវិសាលភាពនៃការអនុវត្តទៅកាន់រោងចក្រដទៃទៀតក្នុងខេត្ត ឆ្ពោះទៅរកការកាត់បន្ថយអត្រាស្លាប់ និងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០% ត្រឹមឆ្នាំ២០៣០ ស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕