* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ឃួង ស្រេង ជំរុញអាជ្ញាធរបន្តបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងល្បែងស៊ីសងឱ្យអស់ពីមូលដ្ឋាន

19-08-2026 21:54

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងចៅសង្កាត់ទាំងអស់ ឱ្យបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន ដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ការណែនាំនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២ និរោធ និងព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ការចូលរួមពីប្រជាពលរដ្ឋគឺចាំបាច់បំផុតក្នុងការលុបបំបាត់បទល្មើសទាំងនេះ ហើយប្រទេសកម្ពុជាត្រូវការសេដ្ឋកិច្ចពណ៌ស មិនមែនសេដ្ឋកិច្ចពណ៌ខ្មៅ ឬប្រផេះឡើយ។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់អាជ្ញាធរខណ្ឌ និងសង្កាត់ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ លឿន មានតម្លាភាព តាមរយៈច្រកចេញចូលតែមួយ ដោយជៀសវាងការយកសេវាក្រៅច្បាប់។ លោកបានបញ្ជាក់ថា ចៅសង្កាត់ក្នុងនាមជាសមាជិកបក្ស គឺអ្នកបម្រើប្រជាពលរដ្ឋ។

លោក ឃួង ស្រេង ក៏បានរំលេចពីស្នាដៃដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការនាំមកនូវសន្តិភាព ការអភិវឌ្ឍន៍ និងការសង្គ្រោះជាតិពីវិបត្តិផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ ផងដែរ។ គណបក្សបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនាមជាសមាជិកបក្សកាន់អំណាច ត្រូវរួមគ្នាការពារឧត្ដមប្រយោជន៍ប្រជាពលរដ្ឋ និងកាត់បន្ថយភាពអសកម្មនានា ដែលអាចប៉ះពាល់ដល់កិត្តិយស និងផលប្រយោជន៍បក្ស។

ក្នុងឱកាសនោះដែរ ចៅសង្កាត់ទាំង៤ រួមមាន សង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២, និរោធ និងសង្កាត់ព្រែកប្រា ព្រមទាំងមេភូមិ បានលើកឡើងពីសមិទ្ធផលការងារបស់គណបក្សក្នុងមូលដ្ឋានសម្រេចបាន ជាមួយការលើកឡើងពីផែនការសកម្មភាព ដែលបាននិងកំពុងអនុវត្ត ដូចជាការខិតខំកសាងសមាជិកបក្ស ពិសេសគឺការប្តេជ្ញាចិត្ត ក្នុងការកែប្រែសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត ១សន្លឹក ជូនគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៧-២០២៨ ខាងមុខនេះ។ បន្ថែមពីនេះ ចៅសង្កាត់ និងមេភូមិ ក៏បានស្នើសុំ ការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្នុងមូលដ្ឋានផងដែរ៕