* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ចូលច្រៀងក្នុងហាង ផ្លាទីនឹម KTV ក្រុងសៀមរាប ស្រវឹងជោកបាញ់៣គ្រាប់ និងគំរាមបាញ់សម្លាប់បុគ្គលិក ត្រូវកម្លាំងនគរបាលចាប់វ៉ៃខ្នោះ

19-08-2026 22:41

(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានចេញអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង ករណីគំរាមកំហែងថានឹងសម្លាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់ នៅចំណុចមណ្ឌលកម្សាន្តមួយក្នុងក្រុងសៀមរាប កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

ក្រោយទទួលបានសេចក្តីរាយការណ៍អំពីករណីផ្ទុះអាវុធនៅបន្ទប់ខារ៉ាអូខេ នៃមណ្ឌលកម្សាន្ត ផ្លាទីនឹម KTV ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអន្តរាគមន៍ ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ។

ជនសង្ស័យឈ្មោះ ព្រំម ពិសិដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរទិញលក់រថយន្ត បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពគំរាមកំហែងបុគ្គលិក និងបាញ់អាវុធឡើងលើចំនួន ០៣គ្រាប់ ដោយសារតែស្រវឹងជោកជាំ មិនអាចគ្រប់គ្រងខ្លួនឯងបាន។ ជនសង្ស័យរូបនេះ ក៏ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារនៅខេត្តកណ្តាលចំនួនរយៈពេល ០៣ឆ្នាំ និង ០៦ខែ ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈកាលពីឆ្នាំ២០១០ផងដែរ។

បើតាមសមត្ថកិច្ច នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យបានចូលទៅបន្ទប់ «ស្វាយលើ» នៃមណ្ឌលកម្សាន្ត ផ្លាទីនឹម KTV ដោយកុម្ម៉ង់ស្រាបៀរផឹក និងបានហៅបុគ្គលិកមណ្ឌលកម្សាន្តនេះចំនួន ០៥នាក់ មកផឹកកំដរ។លុះដល់ វេលាម៉ោង២៤:៥០ នាទី រំលងអធ្រាត្រ ដោយសារស្រវឹងជោកជាំ ជនសង្ស័យ បានដកអាវុធខ្លី ភ្ជង់បុគ្គលិក ឱ្យដកទូរសព្ទដៃ និងវិទ្យុទាក់ទង បោះទៅលើឥដ្ឋការ៉ូឱ្យឆ្ងាយអស់ពីខ្លួន ហើយអង្គុយចុះ ដោយគំរាមថា «បើមាននរណាម្នាក់ផ្តល់ព័ត៌មានទៅខាងក្រៅ ឬមានអ្នកផ្សេងមកបើកទ្វារបន្ទប់ នោះជនសង្ស័យនឹងបាញ់សម្លាប់ចោលតែម្តង»។

លុះដល់វេលាម៉ោង ១:០០ នាទី ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យ បានយកអាវុធខ្លី បាញ់ឡើងលើចំនួន ០៣ គ្រាប់ តែមិនបណ្តាល ឱ្យមានអ្នករងរបួសឡើយ ។ បន្ទាប់មក ជនសង្ស័យ ក៏អង្គុយលើសាឡុង ដៃស្តាំកាន់អាវុធ ចំណែកដៃឆ្វេងទាញយកគ្រាប់ ពីហោប៉ៅ ក្នុងគោលបំណងបញ្ចូលគ្រាប់បន្ថែម ដោយគំរាមអ្នកអង្គុយកំដរថា«ពួកឯងមានគ្នា ០៥នាក់ អញបាញ់អស់ ០៣គ្រាប់ ត្រូវការចែកគ្រាប់ទៀត»។ ក្នុងខណៈជនសង្ស័យ ប្រើដៃទាំងពីរ ដើម្បីចាប់យកគ្រាប់កាំភ្លើង មកបញ្ចូលគ្រាប់ក្នុងបង់ ដោយទុកអាវុធលើតុ ជនរងគ្រោះម្នាក់ ក្នុងចំណោម០៥នាក់ បានស្ទុះទៅប្រតាយប្រតប់ ហើយនាំគ្នារត់ចេញពីបន្ទប់ បន្ទាប់មកកម្លាំងនគរបាល ក៏បាន ឆ្មក់ចូល ទៅចាប់ឃាត់ខ្លួន ជនសង្ស័យបានភ្លាមៗតែម្តង ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតបានវត្ថុតាង មានដូចជា អាវុធខ្លីចំនួន ០១ដើម ម៉ាក PRAHA លេខ Z516620, បង់អាវុធចំនួន ០១ និងគ្រាប់ចំនួន ៤២គ្រាប់ (ក្នុងបង់ ៣គ្រាប់), អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, នាឡិកាដៃចំនួន ០១, ទូរសព្ទដៃចំនួន ០២គ្រឿង, ប្រាក់រៀលចំនួន ១៥,៤០០រៀល, ថ្នាំគ្រាប់ពណ៌ខៀវចំនួន ០២គ្រាប់, បារីចំនួន ០១កញ្ចប់, ដែកកេះចំនួន ០១, ទឹកអប់ចំនួន ០១ដប និងប៊ិចចំនួន ០១ដើម អាវុធខ្លីម៉ាក PRAHA លេខ Z516620 មួយដើម ព្រមទាំងគ្រាប់ចំនួន ៤២គ្រាប់ ត្រូវបានសមត្ថកិច្ចដកហូតពីជនសង្ស័យ ដែលអាវុធនេះពុំមានប័ណ្ណសម្គាល់ ឬចុះបញ្ជីត្រឹមត្រូវឡើយ។

ជនសង្ស័យបានបញ្ជាក់ថា អាវុធរបស់ខ្លួន ពុំបានចុះបញ្ជី និងពុំមានប័ណ្ណសម្គាល់ឡើយ រីឯគ្រាប់កាំភ្លើងវិញ រូបខ្លួនបានទិញនៅហាងមួយកន្លែងនៅខាងលិចផ្សារថ្មី រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣កន្លងទៅ។

ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើខ្លួនជនសង្ស័យ តាមរយៈទឹកនោម ជាលទ្ធផល អវិជ្ជមាន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕