* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

និយ័តករគណនេយ្យ និងសវនកម្ម ត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យ និងប្រកាសសំខាន់ៗ ស្តីពីគណនេយ្យ និងសវនកម្ម

20-08-2026 10:24

(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏សំខាន់មួយ ស្តីពីអនុក្រឹត្យស្តីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងប្រកាសស្តីពីកាតព្វកិច្ចដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណង​ពង្រឹងការយល់ដឹង និងការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមបទដ្ឋានអន្តរជាតិ និងដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តក្នុងការរាយការណ៍ហិរញ្ញវត្ថុរបស់ស្ថាប័ននានា។

តាមរយៈការផ្សព្វផ្សាយអនុក្រឹត្យ និងប្រកាសទាំងនេះ ន.គ.ស. រំពឹងថានឹងជួយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគ្រាស ស្ថាប័នសាធារណៈ និងអ្នកជំនាញគណនេយ្យនិងសវនកម្ម ឱ្យយល់ច្បាស់ពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីចៀសវាងការប្រព្រឹត្តល្មើសដែលនាំឱ្យមានការផាកពិន័យ។ការអនុវត្តតាមបទប្បញ្ញត្តិទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុ និងពង្រឹងបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាពនៅកម្ពុជា៕