* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលស្រុកតាំងគោក បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៨០ម៉ែត្រ នៅឃុំទ្រៀល

20-08-2026 10:39

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង ៤៨០ម៉ែត្រ ដែលភ្ជាប់ភូមិកំញ៉ាត និងភូមិត្នោត ស្ថិតក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ តាមរយៈ​ថវិកាមូលនិធិអភិវឌ្ឍន៍ឃុំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ពិធីនេះក៏មានការចូលរួមពីសំណាក់លោក-លោកស្រី ដែលជាថ្នាក់ដឹកនាំរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរឃុំ-ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ជូនចំពោះប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងអំពីសមិទ្ធផលនៃការអភិវឌ្ឍ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលស្រុក បានគូសបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវមួយខ្សែនេះ មិនមែនជារបស់បុគ្គលណាទេ គឺជារបស់បងប្អូនទាំងអស់គ្នា ដែលរាជរដ្ឋាភិបាលមានកញ្ចប់ថវិកាទម្លាក់មកឃុំ ដើម្បីប្រើប្រាស់ឆ្លើយតបទៅតាមសំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះលោកក៏បានលើកឡើងអំពី អត្ថប្រយោជន៍នៃប័ណ្ណក្រីក្រ (ប័ណ្ណសមធម៌) ជានយោបាយគាំពារសង្គមដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ រួមមាន៖ការទទួលបានសេវាថែទាំសុខភាព និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។ ការទទួលបានប្រាក់ឧបត្ថម្ភគាំពារសង្គមតាមដំណាក់កាលផ្សេងៗ ដូចជា ស្ត្រីមានផ្ទៃពោះ កុមារតូចៗ និងមនុស្សចាស់ជរា និងការទទួលបានកិច្ចអន្តរាគមន៍ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗក្នុងគ្រាមានវិបត្តិ ឬគ្រោះមហន្តរាយ។

ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងមូលដ្ឋាន ដែលកើតចេញពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរវាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។

លោកអភិបាលស្រុក ក៏បានផ្តាំផ្ញើ និងអំពាវនាវដល់អាជ្ញាធរដែនដី ក្រុមការងារបច្ចេកទេសសាងសង់ ក្រុមហ៊ុនម៉ៅការត្រូវយកចិត្តទុកដាក់សាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យផ្លូវមានគុណភាពមាំទាំ និងប្រើប្រាស់បានយូរអង្វែង និងអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាចូលរួមសហការ យោគយល់អធ្យាស្រ័យចំពោះការរំខានបន្តិចបន្តួចក្នុងអំឡុងពេលសាងសង់ និងរួមគ្នាក្រោយសាងសង់រួចដើម្បីថែរក្សាផ្លូវនេះទុកជាសម្បត្តិរួមប្រើប្រាស់បានយូរអង្វែង៕