* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងទេសចរណ៍ ជូនដំណឹងពីការដាក់ពាក្យស្នើសុំស្តង់ដាសហគមន៍ទេសចរណ៍ និងផ្ទះស្នាក់សហគមន៍អាស៊ាន ឆ្នាំ២០២៦-២០២៨

20-08-2026 10:51

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញា «ស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន» លើកទី៥ ឆ្នាំ២០២៦-២០២៧ និង «ស្តង់ដាផ្ទះស្នាក់សហគមន៍ទេសចរណ៍អាស៊ាន» លើកទី៦ ឆ្នាំ២០២៦-២០២៨។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា លេខាធិការដ្ឋានអាស៊ាន នឹងផ្តល់រង្វាន់ជ័យលាភីស្តង់ដាទាំងពីរ សម្រាប់ប្រទេសសមាជិកអាស៊ាន ដែលនឹងត្រូវប្រគល់ជូនក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) លើកទី៤៤ នៅអំឡុងខែមករា ឆ្នាំ២០២៧ នៅប្រទេសសិង្ហបុរី។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានណែនាំដល់ប្រធានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ម្ចាស់ផ្ទះស្នាក់សហគមន៍ និងប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យអនុវត្តតាមនីតិវិធីនៃការដាក់ពាក្យស្នើសុំ ដោយចែកចេញជា៥ដំណាក់កាលដូចខាងក្រោម៖

*ដំណាក់កាលទី១៖ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

បេក្ខភាពអាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដាទាំងពីរ ដោយផ្ទាល់នៅក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្នុងម៉ោងធ្វើការ។

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមទូរសព្ទ/Telegram លេខ ០៩៧ ៤០ ៨៧ ៩៨០។

*ដំណាក់កាលទី២៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

គណៈកម្មការវាយតម្លៃ នឹងធ្វើការត្រួតពិនិត្យ និងចុះវាយតម្លៃផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ ព្រមទាំងស្ថានភាពជាក់ស្តែងរបស់បេក្ខភាពដែលបានដាក់ពាក្យស្នើសុំ។

*ដំណាក់កាលទី៣៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦

គណៈកម្មការវាយតម្លៃ នឹងប្រមូលទិន្នន័យ និងរៀបចំរបាយការណ៍ចុងក្រោយស្តីពីលទ្ធផលជ័យលាភី។

*ដំណាក់កាលទី៤៖ ខែធ្នូ ឆ្នាំ២០២៦

គណៈកម្មការវាយតម្លៃ នឹងជូនដំណឹងអំពីលទ្ធផល និងជ័យលាភីដល់បេក្ខភាពដែលទទួលបានស្លាកសញ្ញាស្តង់ដាទាំងពីរ។

*ដំណាក់កាលទី៥៖ ខែមករា ឆ្នាំ២០២៧

បេក្ខភាពដែលទទួលបានជ័យលាភី នឹងឡើងទទួលពានរង្វាន់ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) លើកទី៤៤ នៅប្រទេសសិង្ហបុរី។

ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រធានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងម្ចាស់ផ្ទះស្នាក់សហគមន៍ទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដាខាងលើ ឱ្យបានតាមកាលកំណត់៕