* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ដ្រី ហួត ហាក់៖ ការបើកចំហជើងមេឃ និងលើកលែងទិដ្ឋាការ ជាសំណើយុទ្ធសាស្ដ្រគន្លឹះថ្មី ជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

20-08-2026 10:54

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការបើកចំហជើងមេឃ និងការផ្សាភ្ជាប់ជាមួយគោលនយោបាយលើកលែងទិដ្ឋាការ គឺជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី សម្រាប់ជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងពង្រឹងការតភ្ជាប់ជើងហោះហើរមកកម្ពុជា។

លោក ហួត ហាក់ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ដែលរៀបចំឡើងដើម្បីពិភាក្សា និងស្វែងរកវិធានការគន្លឹះ ពាក់ព័ន្ធនឹងការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល ការសម្រួលការធ្វើដំណើរ និងការពង្រឹងការតភ្ជាប់ជើងហោះហើរ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ហួត ហាក់ ក្នុងនាមជាប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») និងមានការចូលរួមពី ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងវិស័យឯកជន សរុបប្រមាណ៧៧នាក់។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចប្រជុំត្រូវបានរៀបចំឡើងបន្តពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដែលវិស័យឯកជនបានលើកសំណូមពរសំខាន់ៗចំនួន២។

សំណូមពរទី១ គឺការពិចារណាលើគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពលមួយចំនួន និងការពន្យារពេលការអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន រហូតដល់ដំណាច់ឆ្នាំ។ សំណូមពរទី២ គឺការបង្កើតយន្តការពិសេសថ្នាក់ជាតិ ដើម្បីជំរុញការស្តារវិស័យទេសចរណ៍ និងអាកាសចរណ៍ និងសម្របសម្រួលគោលនយោបាយពាក់ព័ន្ធរវាងរដ្ឋ និងវិស័យឯកជនឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ហួត ហាក់ បានបញ្ជាក់ថា កិច្ចប្រជុំនេះជាវេទិកាពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា សំដៅបង្កើនភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ជើងហោះហើរ។

លោកបានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ និងអាកាសចរណ៍ មានទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ និងមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ។ ដូច្នេះ ការបង្កើនលំហូរភ្ញៀវទេសចរអន្តរជាតិ និងការជំរុញសកម្មភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវការការចូលរួមជាសហថាមពលពីរាជរដ្ឋាភិបាល វិស័យឯកជន ក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ។

លោករដ្ឋមន្ត្រីបានបន្ថែមថា កិច្ចប្រជុំនេះបានបង្ហាញពីស្មារតី និងការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈម និងដាក់ចេញទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីពង្រីកទីផ្សារទេសចរណ៍ បង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាឱ្យកាន់តែច្រើន និងពង្រឹងការតភ្ជាប់អាកាសចរណ៍។

ក្នុងឱកាសនោះ លោក ហួត ហាក់ ក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានសហការ និងសម្របសម្រួលអញ្ជើញក្រុមហ៊ុនអាកាសចរណ៍ចូលរួមកិច្ចប្រជុំ ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានសម្របសម្រួលការចូលរួមពីសមាគមឧស្សាហកម្មទេសចរណ៍ និងសភាពាណិជ្ជកម្មពាក់ព័ន្ធ។

លោកក៏បានថ្លែងអំណរគុណដល់ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») និងលេខាធិការដ្ឋាន ដែលបានសម្របសម្រួលឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន៕