* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

របាយការណ៍ស្រាវជ្រាវ៖ កីឡាករអង់គ្លេស រងការម៉ាក់ងាយជាតិសាសន៍ខ្លាំងជាងគេនៅអំឡុង World Cup 2026

20-08-2026 11:25

(បរទេស)៖ ក្រុមកីឡាករបាល់ទាត់តោកំណាចអង់គ្លេស បានទទួលរងនូវការរើសអើងជាតិសាសន៍យ៉ាងដំណំ នៅអំឡុងប្រកួតប្រជែងជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលទើបបញ្ចប់កាលពីខែកក្កដា។

បើយោងតាមរបាយការណ៍ស្រាវជ្រាវមួយដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ផ្អែកតាមក្រុមជំនាញវាយតម្លៃ Hope Not Hate បានធ្វើការប៉ាន់ប្រមាណថា សារបង្ហោះបែបឌឺដងជាតិសាសន៍មានច្រើនជាង ៣០ម៉ឺនត្រូវបានរកឃើញនៅលើបណ្តាញសង្គម x នៅអំឡុង World Cup 2026 ក្នុងរយៈពេល ៣៩ថ្ងៃ ដោយក្នុងនោះដែរមានចំនួន ៥,៥០០សារផងដែរ សំដៅដល់កីឡាករអង់គ្លេសផ្ទាល់តែម្តង។

ខ្សែបម្រើ Jude Bellingham មកពីក្លិប Real Madrid បានក្លាយជាគោលដៅខ្លាំងក្លាជាងគេពីករណីរើសអើងជាតិសាសន៍ បន្ទាប់មកមានមិត្តរួមក្រុម Bukayo Saka និង Kobbie Mainoo ទៀតផង។

ជាមួយគ្នានោះ Djed Spence ដែលទើបកាន់សាសនាឥស្លាមនាប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បានក្លាយជាគោលដៅម៉ាក់ងាយជាតិសាសន៍យ៉ាងដំណំទៀតផង។

ទោះជាយ៉ាងណា វាពុំមែនជារឿងថ្មីឡើយដែលកីឡាករជម្រើសជាតិអង់គ្លេស ទទួលរងនូវរលកប្រកាន់ពូជសាសន៍នៅលើឆាកអន្តរជាតិ តួយ៉ាងក្រុមប្រទេសស្ថិតនៅតំបន់អឺរ៉ុបមួយនេះ បានរងការម៉ាក់ងាយជាតិសាសន៍យ៉ាងខ្លាំងផងដែរ កាលពីបរាជ័យផ្តាច់ព្រ័ត្រ Euro 2020 ក្នុងផ្ទះរបស់ខ្លួន ក្រោយចាញ់ប៉េណាល់ទីកាត់សេចក្តី ក្រោមថ្វិជើងរបស់អ៉ីតាលី៕