* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

និយ័តករទូរគមនាគមន៍កម្ពុជា ព្រមានចាត់វិធានការ ចំពោះប្រតិបត្តិករណាដែលគេចវេះ​មិ​ន ដោះស្រាយសេវាអ៊ីនធឺណិតខ្សោយដល់អ្នកប្រើប្រាស់

20-08-2026 11:41

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីជូនដំណឹង​ស្តីពីការដោះស្រាយបញ្ហាក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ដើម្បីធានាផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់​ និងព្រមានចាត់វិធានការចំពោះប្រតិបត្តិករអ៊ីនធឺណេតណា ដែលគេចវេះ ឬមិនសហការក្នុងការដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់។

ន.ទ.ក. បានបញ្ជាក់ថា ទោះបីជាខ្លួនបានជំរុញប្រតិបត្តិករទូរគមនាគមន៍ឱ្យពង្រឹងគុណភាពសេវា និងយន្តការដោះស្រាយបញ្ហាអ្នកប្រើប្រាស់ក៏ដោយ ក៏នៅតែបន្តទទួលបានពាក្យបណ្ដឹងពាក់ព័ន្ធនឹងគុណភាពសេវា ការរអាក់រអួល ការកាត់ផ្តាច់សេវា និងការយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាពីសំណាក់ប្រតិបត្តិករ។

ក្នុងន័យនេះ ន.ទ.ក. បានណែនាំថា ជាជំហានដំបូង អ្នកប្រើប្រាស់ដែលមានបញ្ហាគុណភាពសេវា ការរអាក់រអួល ឬការកាត់ផ្តាច់សេវា ក៏ដូចជាបញ្ហាឧបករណ៍ ឬបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងការប្រើប្រាស់សេវាអ៊ីនធឺណិត ត្រូវទាក់ទងទៅប្រតិបត្តិករទូរគមនាគមន៍ដែលខ្លួនកំពុងប្រើប្រាស់សេវា ដើម្បីរាយការណ៍ និងស្នើសុំឱ្យពិនិត្យដោះស្រាយឱ្យបានទាន់ពេលវេលា ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាសេវា។

ប្រសិនបើប្រតិបត្តិករទូរគមនាគមន៍មិនបានដោះស្រាយបញ្ហា ឬអ្នកប្រើប្រាស់មិនពេញចិត្តនឹងលទ្ធផលនៃការដោះស្រាយនោះ អ្នកប្រើប្រាស់អាចរាយការណ៍ ឬដាក់ពាក្យបណ្តឹងជាផ្លូវការមកកាន់ ន.ទ.ក. ដើម្បីពិនិត្យ និងចាត់វិធានការស្របតាមសមត្ថកិច្ច និងនីតិវិធីជាធរមាន។ អ្នកប្រើប្រាស់អាចទាក់ទងមក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ "និយ័តករទូរគមនាគមន៍កម្ពុជា - Telecommunication Regulator of Cambodia"។

ន.ទ.ក. បានសង្កត់ធ្ងន់ថា ខ្លួននឹងតាមដាន និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចំពោះប្រតិបត្តិករទូរគមនាគមន៍ណាដែលមានចេតនាគេចវេះ ឬមិនសហការក្នុងការដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់ ដោយគ្មានការរើសអើង និងពុំមានការលើកលែងឡើយ៕