* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជំរុញឱ្យមានការយកចិត្តទុកដាក់លើការគ្រប់គ្រង និងលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពការងារ ក្នុងការអនុវត្តជាមួយគ្រឿងចក្រធន់ធំ

20-08-2026 12:40

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្ជា និងការថែទាំគ្រឿងចក្រប្រភេទត្រាក់ទ័រឈូសពង្រាយដី (Motor Grader) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក លោកស្រី​ ដែលជាវាគ្មិន និងមន្ត្រីក្រោមឱវាទក្រសួងជាច្រើនរូប។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងចំណេះដឹង សមត្ថភាព និងជំនាញបន្ថែមដល់មន្ត្រីបច្ចេកទេស តាមរយៈការចែករំលែកទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ក្នុងការបញ្ហា និងការថែទាំគ្រឿងចក្រសម្រាប់បំពេញទៅតាមតម្រូវការការងារនៅតាមការដ្ឋាន ក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងការវិវត្តន៍ថ្មីៗនាពេលបច្ចុប្បន្ន។

ការបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ជាពិសេសសម្រាប់មន្ត្រីបច្ចេកទេសប្រើប្រាស់ និងថែទាំគ្រឿងចក្រសម្រាប់ការងារសាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តាមរយៈការប្រើប្រាស់ម៉ាស៊ីន Motor Grader ដែលជាប្រភេទគ្រឿងចក្រដ៏មានសារៈសំខាន់សម្រាប់ការងារសាងសង់ និងថែទាំផ្លូវ ជាពិសេសការងាររៀបចំ និងសម្រួលផ្ទៃនៃផ្លូវ ការរៀបចំ ជម្រាលការកែសម្រួលស្រទាប់ផ្លូវ និងការងារផ្សេងៗ។

ថ្លែងក្នុងពិធីនោះលោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួល និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយគុណភាព និងស្តង់ដារបច្ចេកទេសខ្ពស់។ លោកក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់លើការគ្រប់គ្រង និងលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពការងារ និងគុណភាពបរិស្ថាន ព្រមទាំងការប្រកាន់ខ្ជាប់នូវគោលការណ៍ «សុវត្ថិភាពជាចម្បង» ក្នុងការអនុវត្តការងារជាមួយគ្រឿងចក្រប្រភេទត្រាក់ទ័រឈូសពង្រាយដី។

លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានសាធារណការ ព្រមទាំងវាគ្មិនជាគ្រូបង្គោល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ។

លោក ប៉េង ពោធិ៍នា មានសុទិដ្ឋិនិយមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីបម្រើការងារនៅតាមការដ្ឋាននីមួយៗប្រកបដោយវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវខ្ពស់ និងស្រឡាញ់គ្រឿងចក្រដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕