* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៥៤គ្រួសារ នៅស្រុកបាធាយ បានទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

20-08-2026 14:39

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ចំនួន៥៤គ្រួសារ ស្ថិតនៅក្នុងបរិវេណវត្តប្រើសមាស ភូមិទព្រង ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋរងគ្រោះទាំង ៥៤គ្រួសារ បានទទួលអំណោយសង្គ្រោះបន្ទាន់ ដើម្បីជួយសម្រាលការលំបាក និងជួយឱ្យពួកគាត់មានលទ្ធភាពស្តារជីវភាពរស់នៅឡើងវិញ ដោយក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, ត្រីខកំប៉ុង ១យួរ, មីជាតិ ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត១សម្រាប់, ទឹកសុទ្ធ ១កេស និងថវិកាមួយចំនួន។

អំណោយមកចែកជូនប្រជាពលរដ្ឋរងគ្រោះនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការជួយសង្គ្រោះទាន់ពេលវេលារបស់កាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយគ្រោះធម្មជាតិ ជាពិសេសក្នុងគ្រាដែលពួកគាត់ត្រូវការជំនួយ និងការគាំទ្រជាចាំបាច់។

ប្រជាពលរដ្ឋទាំង ៥៤គ្រួសារ បានសម្តែងនូវក្តីរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយ និងការយកចិត្តទុកដាក់ដល់ពួកគាត់ ក្នុងពេលជួបការលំបាក៕