* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា ក្នុងសង្គមឌីជីថល គឺការចែករំលែកព័ត៌មានពិត និងប្រកបដោយការទទួលខុសត្រូវ

20-08-2026 14:44

(កំពង់ឆ្នាំង)៖ ក្រសួងព័ត៌មាន បានបន្តបេសកកម្មយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន សាមគ្គីមានជ័យ ដោយផ្តោតលើការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា។

នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារយុទ្ធនាការដឹកនាំដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងាររៀបចំយុទ្ធនាការក្រសួងព័ត៌មាន បានបន្តចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា តាមរយៈការផ្សាយ និងចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់ដែលជាកាតាលីករដ៏ចាំបាច់មួយក្នុងការរួមចំណែកលុបបំបាត់ការផ្សាយបែបបំពុល និងព័ត៌មានក្លែងក្លាយ ព្រមទាំងចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងសុវត្ថិភាពសង្គមឌីជីថល។

កម្មវិធីយុទ្ធនាការនេះត្រូវបានសម្របសម្រួលរៀបចំឡើងដោយ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរដែនដីខេត្ត-ស្រុក មន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន៦០០នាក់។

មានប្រសាសន៍ទៅកាន់យុវសិស្សវិទ្យាល័យ អនុវិទ្យាល័យសាមគ្គីមានជ័យ នាឱកាសនោះ អនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការទទួលព័ត៌មានប្រចាំថ្ងៃពីប្រភពផ្លូវការរបស់រដ្ឋ និងឯកជន បានជំរុញឱ្យយុវជនបង្កើនការប្រុងប្រយ័ត្ន ចេះផ្ទៀងផ្ទាត់ និងចូលរួមបន្សាបព័ត៌មានក្លែងក្លាយ។

លោក ទេព អស្នារិទ្ធ បានថ្លែងយ៉ាងដូច្នេះថា៖ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយដែលដឹកនាំដោយក្រសួងព័ត៌មាន និងអនុវត្តដោយមន្ទីរព័ត៌មាន បានប្រែក្លាយយុវសិស្សប្រមាណ ៦ម៉ឺននាក់ ពីវិទ្យាល័យចំនួន ៤២ ក្នុង១៤ រាជធានី-ខេត្ត ឱ្យដើរតួនាទីជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» សកម្មដើម្បីការពារសហគមន៍របស់ពួកគេពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ» ។

លោក ទេព អស្នារិទ្ធ បានបន្តថា៖ «តាមរយៈយុទ្ធនាការជាតិនេះ យុវវ័យយើងបានទទួលការបំពាក់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយយ៉ាងរឹងមាំ ដើម្បីបង្កើនភាពធន់ឌីជីថល ក្នុងការទប់ស្កាត់ព័ត៌មានបំពុល ព្រមទាំងចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីសុវត្ថិភាពព័ត៌មាន និងស្ថិរភាពក្នុងសង្គម»។ យុទ្ធនាការជំហានទី២ នេះនឹងបន្តពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ អនុវិទ្យាល័យ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្តាខេត្តទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៦នេះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងយុគសម័យឌីជីថល ការបន្សាបព័ត៌មានក្លែងក្លាយ គឺជាកិច្ចការចំបាច់បំផុត តម្រូវឱ្យមានការចូលរួមពីយុវវ័យ ពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ដោយត្រូវប្រកាន់ខ្ជាប់នូវទម្លាប់ល្អនៃការទទួល និងចែករំលែកព័ត៌មានពិត មកពីប្រភពផ្លូវការរបស់ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត/ស្រុក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអង្គភាពព័ត៌មានដែលមានវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ។

«ការចូលរួមបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា គឺជាការចូលរួមកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការផ្សាយបែបបំពុល បំផ្លើស បំភ្លៃ និងព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម កុំឱ្យបង្កជាភាពវឹកវរ ការភាន់ច្រឡំ ឬបំផ្លាញទំនុកចិត្តសាធារណៈ ប៉ះពាល់ដល់សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ដោយជំនួសមកវិញនូវព័ត៌មានពិត ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់»។ នេះជាការលើកឡើងបន្ថែមរបស់លោក ទេព អស្នារិទ្ធ

ជាមួយគ្នានេះ អនុរដ្ឋលេខាធិការ បានលើកទឹកចិត្ត និងបំផុសស្មារតីដល់ក្មួយៗសិស្សានុសិស្សឱ្យអនុវត្តកិច្ចការសំខាន់ ៣យ៉ាង ក្នុងនាមជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» នោះគឺ១) ត្រូវគិត និងផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុនជឿ ឬចែករំលែក(Think before you click/share) ។ ២) កុំក្លាយជាចំណែកនៃការផ្សាយ ឬចែករំលែកព័ត៌មានក្លែងក្លាយ ដោយត្រូវចៀសវាងដាច់ខាតការ Share ព័ត៌មានដែលគ្មានមូលដ្ឋាន មិនស្គាល់ប្រភពពិតប្រាកដ​ និង ៣) ត្រូវចូលរួមចែករំលែកតែព័ត៌មានពិត មានប្រភពច្បាស់លាស់ត្រឹមត្រូវ ដើម្បីការពារសុវត្ថិភាពព័ត៌មានក្នុងគ្រួសារ និងសហគមន៍។

លោក ទេព អស្នារិទ្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដី មន្ទីរជំនាញ និងគណៈគ្រប់គ្រងសាលា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំយុទ្ធនាការនេះឱ្យមានដំណើរការរលូន និងទទួលបានលទ្ធផលល្អ៕