* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលស្រុកក្រគរ ប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់កម្មវិធី «មតិយើង» ដើម្បីពង្រឹងគុណភាពសេវាសាធារណៈ និងលើកកម្ពស់តម្លាភាពមូលដ្ឋាន

20-08-2026 15:07

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក លី សុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយការប្រើប្រាស់កម្មវិធី «មតិយើង» ជូនដល់មន្ត្រីរាជការនៃរដ្ឋបាលស្រុកក្រគរ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលប្រារព្ធធ្វើឡើងនៅសាលាស្រុកក្រគរ ក្រោមអធិបតីភាព លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ។

លោក លី សុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានជម្រាបជូនថា កម្មវិធីផ្សព្វផ្សាយនេះ រៀបចំឡើងដោយទទួលបានការអនុញ្ញាត និងការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ។

លោកបានគូសបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ គឺជាស្ពានចម្លងដ៏សំខាន់ក្នុងការទទួល និងដោះស្រាយរាល់សំណូមពរ ក៏ដូចជាការត្អូញត្អែរផ្សេងៗពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ឬអំពើមិនប្រក្រតីនានា ដើម្បីធានាតម្លាភាព និងគណនេយ្យភាព។

លោក លី សុគន្ធី បានស្នើសុំដល់លោកអភិបាលស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ជួយជំរុញ និងប្រើប្រាស់កម្មវិធីនេះឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រគរឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ លោក ប៉ែន ទុង អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានធ្វើការបកស្រាយលម្អិត អំពីកម្មវិធីនេះថា កម្មវិធី«មតិយើង» គឺជាឧបករណ៍ឌីជីថលដ៏មានប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋបញ្ជូនមតិយោបល់ សំណូមពរ ឬរាយការណ៍បញ្ហាប្រឈមក្នុងមូលដ្ឋានបានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ព្រមទាំងជួយឱ្យអាជ្ញាធរតាមដានការដោះស្រាយបញ្ហាបានទាន់ពេលវេលា។

ឆ្លើយតបនឹងកិច្ចប្រជុំនេះ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញឱ្យមន្ត្រីរាជការក្រោមឱវាទទាំងអស់ យកចិត្តទុកដាក់ប្រើប្រាស់ និងផ្សព្វផ្សាយបន្តនូវកម្មវិធី «មតិយើង» នេះ។

លោកបានចាត់ទុកថាវាជាកាតព្វកិច្ចដ៏មានសារៈសំខាន់ ក្នុងការស្តាប់សំឡេងរបស់ប្រជាពលរដ្ឋ ដើម្បីកែលម្អការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។

គួរជម្រាបជូនថា ពិធីផ្សព្វផ្សាយនេះទទួលបានការស្វាគមន៍ និងបរិយាកាសដ៏មានផ្លែផ្កា ដោយអង្គប្រជុំទាំងមូលបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលនេះ ដើម្បីបុព្វហេតុអភិវឌ្ឍន៍ស្រុកក្រគរឱ្យកាន់តែរីកចម្រើនថែមទៀត៕