* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តតាកែវ ប្រគល់ផ្ទះអំណោយសម្ដេចតេជោ ជូនអតីតយុទ្ធជនម្នាក់ នៅស្រុកទ្រាំង

20-08-2026 15:20

(តាកែវ)៖ ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងត្រូវបានកសាងឡើងដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ចុះប្រគល់ជូនដល់លោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន រស់នៅភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា សម្ដេចតេជោ និងសម្ដេចមហាបវរធិបតី តែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខ ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ គ្រួសារអតីតយុទ្ធជន។ សម្ដេចទាំងទ្វេតែងតែចាត់ទុកការជួយដល់បងប្អូនអតីតយុទ្ធជនថា គឺជាការតបស្នងសងគុណចំពោះការលះបង់ និងធ្វើពលីកម្មរបស់បងប្អូនចំពោះប្រទេសជាតិ និងប្រជាជន។

លោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសាងសង់ផ្ទះថ្មីជូនដល់រូបលោក បានរស់នៅសមរម្យនៅថ្ងៃនេះ។ លោកក៏បានគោរពជូនពរសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងបន្ថែមទៀត។

ការយកចិត្តទុកដាក់នេះ ឆ្លុះបញ្ចាំងពីការដឹងគុណដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំចំពោះវីរភាព និងការលះបង់របស់អតីតយុទ្ធជន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាង និងការពារជាតិមាតុភូមិ៕