* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកស្រីបណ្ឌិត ជា សិរី៖ យើងមិនត្រូវក្លាយជាជនរងគ្រោះនៃភាពស្មុគស្មាញពិភពលោកនោះទេ តែយើងត្រូវមានភាពម្ចាស់ការ និងត្រូវរួមគ្នាដោះស្រាយ

20-08-2026 15:50

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងសន្និសីទធនាគារនៅកម្ពុជាថា ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង សង្គ្រាមនៅមជ្ឈិមបូព៌ា និងទីផ្សារដែលមានភាពប្រែប្រួលខ្លាំង តែទោះជាយ៉ាងនេះក្ដីយើងមិនត្រូវក្លាយជាជនរងគ្រោះ នៃស្ថានភាពដ៏ស្មុគស្មាញនេះទេ តែត្រូវមានភាពម្ចាស់ការ និងត្រូវរួមគ្នាដោះស្រាយ។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងសន្និសីទធនាគារនៅកម្ពុជាលើកទី៥ រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រោមមូលបទ ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងសុចរិតភាព និងបង្កើនជំនឿទុកចិត្ត។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ កាន់តែខ្លាំងឡើង សង្គ្រាមនៅមជ្ឈិមបូព៌ា និងទីផ្សារដែលមានភាពប្រែប្រួលខ្លាំង។ ប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ ជាញឹកញាប់ទទួលរងសម្ពាធទាំងនេះមុនគេ។ ដូច្នេះយើងមិនត្រូវក្លាយជាជនរងគ្រោះនៃស្ថានភាពដ៏ស្មុគស្មាញនេះទេ ប៉ុន្តែយើងត្រូវមានភាពម្ចាស់ការ និងត្រូវរួមគ្នាដោះស្រាយ ហើយអ្វីដែលយើងត្រូវការពារជាចម្បងបំផុតគឺទំនុកចិត្ត»។

ក្នុងនោះលោកស្រីបណ្ឌិត ជា សិរី បានលើកឡើងពីអាទិភាពចំនួន៣សម្រាប់កិច្ចពិភាក្សា៖ ភាពធន់ រក្សាវិន័យរឹងមាំលើការផ្តល់ឥណទាន ដើមទុន និងសន្ទនីយភាព, សុចរិតភាព និងតម្លាភាព, ធានាឱ្យការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម មានប្រសិទ្ធភាពជាក់ស្តែង និងពង្រឹងការការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុឌីជីថល ដែលមានសុវត្ថិភាព និងបរិយាបន្ន, បន្តអភិវឌ្ឍលើមូលដ្ឋាននៃ KHQR និងការទូទាត់ឆ្លងដែន ដោយធានាថា សន្តិសុខសាយប័រ និងភាពធន់នៃប្រព័ន្ធ ត្រូវដើរទន្ទឹមគ្នាជានិច្ចជាមួយនវានុវត្តន៍។

សូមជម្រាបថា សមាគមធនាគារនៅកម្ពុជា បានរៀបចំសន្និសីទធនាគារនៅកម្ពុជាលើកទី៥ គោលបំណងនៃសន្និសីទនេះ គឺដើម្បីកំណត់ទិសដៅជាយុទ្ធសាស្រ្ត សម្រាប់កំណើននៃវិស័យធនាគារនៅកម្ពុជា ឱ្យកាន់តែមានសុវត្ថិភាព បង្កើនជំនឿទុកចិត្ត និងប្រកបដោយចីរភាព។

សន្និសីទនេះនឹងលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងស្ថិរភាពហិរញ្ញវត្ថុ, ពង្រឹងគុណភាពឥណទាន សន្ទនីយភាព និងភាពធន់នៃប្រតិបត្តិការ, ព្រមទាំងពង្រឹងបទដ្ឋានប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) សុវត្ថិភាពសាយប័រ ការទប់ស្កាត់បទល្មើសហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។

បន្ថែមពីនេះសន្និសីទក៏បានចែករំលែកបទពិសោធន៍ ក្នុងតំបន់អាស៊ានលើផ្នែកហិរញ្ញវត្ថុឌីជីថល និងការទូទាត់ឆ្លងដែន និងការបង្វែរកិច្ចសន្ទនាស្តីពីហិរញ្ញប្បទានបៃតង ហិរញ្ញប្បទានសហគ្រាសធុនតូចនិងមធ្យម (SME) និងការអភិវឌ្ឍធនធានមនុស្ស ឱ្យទៅជាសកម្មភាពជាក់ស្តែងក្នុងវិស័យធនាគារ៕