* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំខេត្តសៀមរាប៖ ការកង្វះខាតទឹកសម្រាប់ស្រោចស្រព ជាបញ្ហាប្រឈមធំបំផុតចំពោះការដាំដុះ និងងាយប្រឈមនឹងការខូចខាតទិន្នផល

20-08-2026 15:53

(សៀមរាប)៖ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការកង្វះខាតទឹកសម្រាប់ស្រោចស្រព ជាបញ្ហាប្រឈមធំបំផុតចំពោះការដាំដុះ និងងាយប្រឈមនឹងការខូចខាតទិន្នផល ប្រសិនបើគ្មានការរៀបចំប្រព័ន្ធធារាសាស្ត្រ ទំនប់ ឬប្រឡាយទឹកឱ្យបានគ្រប់គ្រាន់ទេនោះ។ ចំណែកការស្រកចុះនៃធនធានទឹក ដូចជា៖ បឹងទន្លេសាប និងអាងស្តុកទឹកនានាស្រកចុះទាប ដែលរំខានដល់ជម្រកត្រីពងកូន និងជីវភាពសហគមន៍ដែលពឹងផ្អែកលើធនធាន។

ការថ្លែងយ៉ាងដូច្នេះរបសលោក អ៉ឹង គឹមលាង នៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាអំពីការត្រៀមបម្រុង និងការគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពវិស័យកសិកម្មដែលអាចជួបប្រទះនឹងបញ្ហាគ្រោះរាំងស្ងួត ដោយសារឥទ្ធិពលអ៊ែល-នីញ៉ូ (El-Nino) នៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧ នាពេលខាងមុខ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះធ្វើនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។

លោកបានបន្តថា អាជ្ញាធរក្រុងស្រុក ត្រូវអំពាវនាវដល់ប្រជាពលរដ្ឋ និងសហគមន៍កសិករប្រើប្រាស់ទឹក ឱ្យផ្អាកការបង្ហូរទឹកចោល និងបង្កើនការទប់ទឹកទុកក្នុងអាង ឬប្រភពទឹកនានាឱ្យបានអតិបរិមា ជាពិសេសនៅពេលចុងរដូវវស្សា ដើម្បីត្រៀមទុកប្រើប្រាស់សម្រាប់រដូវប្រាំង និងការពារការខ្វះខាតទឹកនៅពេលចុងរដូវវស្សា ដើម្បីត្រៀមទុកប្រើប្រាស់សម្រាប់រដូវប្រាំង និងការពារការខ្វះខាតទឹក ហើយការប្រមូលនិងរក្សាទុកទឹកនៅចុងរដូវវស្សាជួយធានាថា មានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំ និងប្រើប្រាស់ប្រចាំថ្ងៃ ជួយកាត់បន្ថយបញ្ហាខ្វះខាតទឹក នៅពេលរដូវប្រាំងឈានមកដល់។

លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវពង្រឹងវិធានការទប់ស្កាត់ការកាយលុប និងរំលោភបំពានលើត្រពាំងបុរាណ និងអាងស្តុកទឹកធម្មជាតិ ត្រពាំងបុរាណ អាងស្តុកទឹក និងប្រភពទឹកធម្មជាតិ គឺជាសម្បត្តិបេតិកភណ្ឌ បរិស្ថាន និងជាប្រភពទឹកដ៏សំខាន់សម្រាប់ការបង្កបង្កើនផល ក៏ដូចជាការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលរងខេត្ត បន្ថែមថា ដើម្បីថែរក្សា ការពារ និងអភិរក្សប្រភពទឹកសាធារណៈទាំងនេះឱ្យបានគង់វង្ស សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការម៉ឺងម៉ាត់គឺត្រូវ ចាត់កម្លាំងចុះត្រួតពិនិត្យជាប្រចាំ ហាមឃាត់ដាច់ខាតរាល់សកម្មភាពកាយ លុប ឬឈូសឆាយដីត្រពាំងបុរាណ និងអាងស្តុកទឹក។ក្នុងករណីប្រទះឃើញមានការលួចកាយ ឬលុប ត្រូវផ្អាកសកម្មភាពនោះភ្លាមៗ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ។

សូមជម្រាបថា បាតុភូតធម្មជាតិ អ៊ែល-នីញ៉ូ(El-Nino) គឺជាបាតុភូតអាកាសធាតុធម្មជាតិមួយ ដែលកើតឡើងដោយសារការកើនឡើងកម្ដៅខុសប្រក្រតីនៃផ្ទៃទឹកសមុទ្រនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកកណ្ដាល និងខាងកើត (តំបន់ក្បែរខ្សែអេក្វាទ័រ)។ បាតុភូតនេះច្រើនកើតឡើងរៀងរាល់ ២ ទៅ ៧ឆ្នាំម្ដង និងមានឥទ្ធិពលកែប្រែប្រព័ន្ធអាកាសធាតុជុំវិញពិភពលោកយ៉ាងខ្លាំង៕