* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តកែប អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន បន្តដាំ និងថែរក្សាព្រៃឈើដើម្បីនិរន្តរភាពបរិស្ថាន

20-08-2026 16:56

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ឲ្យបន្តចូលរួមដាំដើមឈើ និងរួមចំណែកថែរក្សាព្រៃឈើឲ្យបានគង់វង្សយូរអង្វែង។ ការអំពាវនាវនេះធ្វើឡើងក្នុងពិធីអបអរសាទររុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ដោយមានការចូលរួមពីលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ការប្រារព្ធរុក្ខទិវា និងការដាំដើមឈើជានិមិត្តរូប គឺជាការបំផុសចលនាដ៏សំខាន់មួយ ដើម្បីឲ្យប្រជាពលរដ្ឋ និងយុវជនយល់ដឹងពីសារៈសំខាន់នៃព្រៃឈើចំពោះជីវិតមនុស្ស សត្វ និងការរក្សាលំនឹងអាកាសធាតុបរិស្ថានសម្រាប់ជីវិតលើផែនដី និងវិស័យកសិកម្ម។

លោកបានជំរុញឲ្យយើងទាំងអស់គ្នាមានស្មារតីភ្ញាក់រលឹកខ្ពស់ ចូលរួមថែរក្សា ការពារ អភិរក្សព្រៃឈើ និងទីជម្រកនៃជីវចម្រុះក្នុងខេត្តឲ្យមាននិរន្តរភាព ដោយតម្រូវឲ្យចូលរួមដាំដើមឈើម្នាក់មួយដើមក្នុងមួយជីវិត។

លោក សោម ពិសិដ្ឋ ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ ឲ្យបន្តស្មារតីនៃទិវានេះ ទៅជាចលនាដាំដុះដើមឈើតាមលំនៅដ្ឋាន បន្តផ្តល់ការគាំទ្រ និងពង្រឹងសមត្ថភាពការថែទាំព្រៃឈើទាំងផ្នែកបច្ចេកទេស និងធនធានដល់ប្រជាសហគមន៍ ក៏ដូចជាកសិករ។ លើសពីនេះ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិ លើការងារថែរក្សាធនធានធម្មជាតិ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។

អភិបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា អង្គពិធីទាំងមូល ព្រមទាំងប្រជាពលរដ្ឋនឹងទទួលយកនូវខ្លឹមសារ និងស្មារតីនៃរុក្ខទិវា ៩ កក្កដា ២០២៦ នេះ បន្តធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបចលនានេះឲ្យបានទូលំទូលាយ ទៅដល់មូលដ្ឋាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះ មន្ទីរបាននាំយកដើមក្ងោក និងឈើហូបផ្លែចំនួន ៥០០ដើម សម្រាប់ដាំតាមលំនៅដ្ឋាន ដើម្បីជាម្លប់ និងលើកកម្ពស់សោភ័ណភាពបរិស្ថានឲ្យកាន់តែល្អប្រសើរឡើង៕