* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្មេងប្រុសអាយុ១៤ឆ្នាំ រងរបួសធ្ងន់បោកក្បាលដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវការវះកាត់ ខណៈគ្រួសារមានជីវភាពខ្វះខាតអំពាវនាវរកជំនួយ

20-08-2026 17:59

(កំពង់ស្ពឺ)៖ កុមារ នឿន ពេជ្រសារៈ អាយុ១៤ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបោកក្បាលរងរបួសធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្រុមគ្រួសាររបស់កុមារកំពុងប្រឈមនឹងជីវភាពខ្វះខាតយ៉ាងខ្លាំង ហើយបានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសប្បុរសជន មេត្តាជួយឧបត្ថម្ភ និងសម្របសម្រួលការព្យាបាល។

តាមការរៀបរាប់របស់ម្តាយកុមាររងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កូនប្រុសរបស់គាត់បានជិះម៉ូតូដើរលេងតាមភូមិ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះមកបុកពីក្រោយ បណ្តាលឱ្យកូនធ្លាក់ចូលប្រឡាយ និងបោកក្បាលយ៉ាងខ្លាំង។ ភ្លាមៗនោះ ក្រុមគ្រួសារបានដឹកកូនមកសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ក្រោយការពិនិត្យ និងព្យាបាលអស់រយៈពេលប្រមាណ៣សប្តាហ៍ ក្រុមគ្រូពេទ្យបានប្រាប់ថា ស្ថានភាពជំងឺមិនទាន់ត្រូវការវះកាត់ ហើយដោយសារអាការៈបានធូរស្រាល ក៏បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ព្រមទាំងផ្តល់ថ្នាំឱ្យបន្តលេបតាមការណែនាំរបស់គ្រូពេទ្យ។​​ ប៉ុន្តែរហូតដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៦ កុមារបានចាប់ផ្តើមមានអាការៈក្តៅខ្លួន និងទាញប្រកាច់កន្ត្រាក់ ធ្វើឱ្យក្រុមគ្រួសារភ័យស្លន់ស្លោ និងបានដឹកយកមកមន្ទីរពេទ្យគន្ធបុប្ផាម្តងទៀត។

ក្រោយការពិនិត្យ និងថតស្កេន ក្រុមគ្រូពេទ្យបានរកឃើញថា កុមារមាន ឈាមកកនៅក្នុងខួរក្បាល និងត្រូវការវះកាត់ព្យាបាល។ តាមការបញ្ជាក់របស់ក្រុមគ្រួសារ ការវះកាត់ត្រូវរង់ចាំរហូតដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៦ ដោយរង់ចាំវេជ្ជបណ្ឌិតជំនាញមកពីប្រទេសជប៉ុន។

ម្តាយកុមារបានរៀបរាប់ទាំងក្តីបារម្ភថា គ្រួសាររបស់គាត់មានជីវភាពខ្វះខាត មុខខ្វះក្រោយ និងត្រូវខ្ចីប្រាក់ពីអ្នកដទៃ ដើម្បីយកមកចំណាយលើការថែទាំ និងព្យាបាលកូន។ រហូតមកដល់ពេលនេះ កូនបានសម្រាកព្យាបាលអស់រយៈពេលប្រមាណ១ខែហើយ ហើយក្នុងមួយថ្ងៃ ត្រូវចំណាយយ៉ាងតិចប្រមាណ ៥ម៉ឺនរៀល សម្រាប់សម្ភារៈ និងការថែទាំផ្សេងៗ។

ដោយសារជីវភាពខ្វះខាត គ្រួសារកំពុងជួបការលំបាកយ៉ាងខ្លាំង សូម្បីតែសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសម្រាប់កូន ក៏ត្រូវខំរក និងខ្ចីប្រាក់ពីគេ។ ទោះជាយ៉ាងណា ម្តាយឪពុកនៅតែខិតខំតស៊ូ ដោយសារតែក្តីស្រឡាញ់ និងក្តីសង្ឃឹមចង់ឱ្យកូនបានជាសះស្បើយ។

ជាមួយនឹងស្ថានភាពដ៏លំបាកនេះ លោក នឹម ណន អាយុជាង៤០ឆ្នាំ និងអ្នកស្រី ហឹង គឹមលីន អាយុជាង៣០ឆ្នាំ ដែលជាឪពុកម្តាយរបស់កុមារ នឿន ពេជ្រសារៈ សូមគោរពអំពាវនាវដល់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរពាក់ព័ន្ធ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋដែលមានទឹកចិត្តមេត្តា មេត្តាជួយផ្តល់ការគាំទ្រ និងជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់ពួកគាត់ផង។

ជាពិសេស ក្រុមគ្រួសារសូមស្នើសុំដល់ ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យពាក់ព័ន្ធ មេត្តាជួយពិនិត្យលទ្ធភាព និងសម្របសម្រួលពន្លឿនការព្យាបាល ឬការវះកាត់ ប្រសិនបើអាចធ្វើទៅបាន ដើម្បីកុំឱ្យកុមារត្រូវរង់ចាំយូរ ខណៈស្ថានភាពជំងឺកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ក្រុមគ្រួសារ។

ការជួយឧបត្ថម្ភ ទោះតិចក្តី ឬច្រើនក្តី សុទ្ធតែមានតម្លៃ និងជាក្តីសង្ឃឹមដ៏ធំសម្រាប់កុមារ នឿន ពេជ្រសារៈ និងក្រុមគ្រួសារ ក្នុងការបន្តការព្យាបាល រហូតមានឱកាសបានជាសះស្បើយ និងវិលត្រឡប់ទៅរស់នៅជាមួយឪពុកម្តាយវិញ៕