* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលរងខេត្តកំពត លោក សេង សិរីបុត្រ ចេញមកបំភ្លឺចំពោះពាក្យបណ្តឹងមួយពាក់ព័ន្ធការខ្ចីលុយ ៦ម៉ឺនដុល្លារ, លោកអះអាងថា បុគ្គលឈ្មោះ ស៊ុំ រិទ្ធី បានយកឈ្មោះរបស់លោកបោកប្រាស់គេ និងបន្លំឯកសារជាច្រើន

20-08-2026 19:45

(កំពត)៖ អភិបាលរងខេត្តកំពត លោក សេង សិរីបុត្រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានចេញមកបំភ្លឺ និងបញ្ជាក់ពីដំណើររឿងចំពោះពាក្យបណ្តឹងមួយរបស់ឈ្មោះ ម៉ៅ ប៊ុនលី ដែលបានប្តឹងលោករឿងខ្ចីលុយ ចំនួន៦ម៉ឺនដុល្លារ តែមិនទាន់សង។

លោក ម៉ៅ ប៊ុនលី ជាអ្នករកស៊ីម្នាក់នៅខេត្តកំពត បានអះអាងថា លោក សេង សិរីបុត្រ បានខ្ចីលុយចំនួន ៦ម៉ឺនដុល្លារ តែមិនព្រមសង ហើយថែមទាំងប្តឹងគាត់ទៅកាន់ស្ថាប័នតុលាការទៀតផង។ លោក ម៉ៅ ប៊ុនលី ក៏បានពាក្យបណ្តឹងទៅកាន់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្វែងរកដំណោះស្រាយ និងយុត្តិធម៌ជូនលោក។

ចំពោះពាក្យបណ្តឹងខាងលើនេះ លោក សេង សិរីបុត្រ បានច្រានចោលការចោទប្រកាន់ខាងលើនេះ ហើយចាត់ទុកថា ខុសពីការពិត មានចរិតលក្ខណៈមួលបង្កាច់ និងញុះញ៉ុងឱ្យមានការរើសអើង ដែលជាហេតុនាំឱ្យសាធារណជន មានការយល់ច្រលំមកលើលោកនាំឱ្យប៉ះពាល់ដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរលោកយ៉ាងធ្ងន់ធ្ងរ។

តាមដីកាតម្កល់រឿងរបស់តំណាងអយ្យការ, លោក សេង សិរីបុត្រ មិនបានចេញសែកគ្មានទឹកប្រាក់ឲ្យមកលោក ម៉ៅ ប៊ុនលី ប្រាកដមែនព្រោះកុងសែកនេះបានបិទចោលយូរមកហើយ។ ហើយលោក ម៉ៅ ប៊ុនលី មិនទទួលបានសែកផ្ទាល់ពីលោក សេង សិរីបុត្រ ឡើយ គឺលោកទទួលបានសែកនេះពីឈ្មោះ ស៊ុំ រិទ្ធី ដែលអះអាងថា ខ្លួនជាកូនចៅផ្ទាល់របស់លោក សេង សិរីបុត្រ។ ហើយលោក ម៉ៅ ប៊ុនលី ផ្ទាល់ក៏បានអះអាង និងទទួលស្កាល់ថា លោកមិនបានស្គាល់លោក សេង សិរីបុត្រ នោះទេ។ លោក សេង សិរីបុត្រ បានអះអាងទៀតថា សំណេរ និងការចុះហត្ថលេខាលើសែកក៏មិនមែនជារបស់លោកដែរ។

លោក សេង សិរីបុត្រ បានបញ្ជាក់ថា លោកមិនបានចេញសែកឲ្យទៅឈ្មោះ ម៉ៅ ប៊ុនលី នោះទេ ព្រោះមិនស្គាល់ និងមិនដែលបានជួបនោះទេ។ សែករបស់លោកនោះ បានបិទឈប់ប្រើយូរមកហើយ ចំណែកឯហត្ថលេខាលើសន្លឹក សែកពុំមែនជាហត្ថលេខារបស់លោកឡើយ។

តាមការបញ្ជាក់បន្ថែមរបស់លោក សេង​ សិរីបុត្រ, តាមពិតមានបុគ្គលម្នាក់ឈ្មោះ ស៊ុំ រិទ្ធី បានយកឈ្មោះរបស់លោកទៅបោកប្រាស់គេឯង និងបាន​បន្លំឯកសារ បន្លំស្នាមមេដៃរបស់លោកថែមទៀតផង ដើម្បីរត់ការដីធ្លី ហើយចំពោះបុគ្គលម្នាក់នេះ លោកបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការខេត្តព្រះសីហនុ និងតុលាការខេត្តកំពត ដើម្បីចាត់វិធានការតាមច្បាប់ហើយ។ លោកថែមទាំងបញ្ជាក់ទៀតថា តាមរយៈឈ្មោះ ស៊ុំ រិទ្ធី លោកក៏ត្រូវខាតបង់លុយមិនតិចនោះទេ ដែលឈ្មោះ ស៊ុំ រិទ្ធី បានធានាលុយរបស់លោក យកទៅឲ្យមនុស្សផ្សេង ដើម្បីរត់ការដីធ្លីជូនលោក តែលទ្ធផលមិនបាន ហើយថែមទាំងបន្លំ និងក្លែងត្រាមេឃុំ ហេត្ថលេខាមេឃុំទៀតផង។

ចំពោះលុយ ៦ម៉ឺនដុល្លារនោះ ឈ្មោះ ស៊ុំ រិទ្ធី និងបុគ្គលផ្សេងទៀត មិនដឹងប្រើកលល្បិចអ្វីខ្លះ ទៅឆបោកពីឈ្មោះ ម៉ៅ ប៊ុនលី រហូតធ្វើឲ្យឈ្មោះ ម៉ៅ ប៊ុនលី បានបាញ់លុយចំនួន ៦ម៉ឺនដុល្លារចូលកុងធនាគាររបស់លោក នៅវេលាម៉ោងជាង ៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ តែព្រឹកឡើងវេលាម៉ោងជាង១០ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ លោកបានបាញ់លុយចំនួន ៥ម៉ឺនដុល្លារទៅឈ្មោះ ស៊ុំ រិទ្ធី វិញ និងទុកនៅ ១ម៉ឺនដុល្លារ ដោយសារឈ្មោះ ស៊ុំ រិទ្ធី សងលុយជំពាក់លោកវិញ។

បន្ទាប់មកពេលឈ្មោះ ស៊ុំ រិទ្ធី បានទទួលលុយចំនួន ៥ម៉ឺនដុល្លារ ឈ្មោះនេះក៏បានបាញ់ទៅបុគ្គលម្នាក់ទៀតភ្លាម ដោយសារពួកគេមានគ្នា៣នាក់ បានធ្វើកិច្ចសន្យាខ្ចីលុយចំនួន ៥ម៉ឺនដុល្លារ ដែលមានឈ្មោះ ស៊ុំ រិទ្ធី ជាអ្នកប្រគល់។

លោក សេង សិរីបុត្រ បានអះអាងថា ឈ្មោះស៊ុំ រិទ្ធី បានទៅលួងលោម ឬបញ្ចុះបញ្ចូលយ៉ាងណានោះទេ ដើម្បីឲ្យឈ្មោះ ម៉ៅ ប៊ុនលី បាញ់លុយចូលកុងរបស់លោក ដោយគិតថាលោកជាអ្នកខ្ចីលុយ។ លោកឲ្យដឹងថា តាមពិតកន្លងមកឈ្មោះ ស៊ុំ រិទ្ធី និងឈ្មោះ ហាស់ ឈួនកាស្នា បានចចារសងប្រាក់ទៅឈ្មោះ ម៉ៅ ប៊ុនលី ដែរតែពួកគាត់គ្មានលុយសង។

តាមរយៈរឿងរ៉ាវទាំងនេះ បានបង្ហាញឲ្យឃើញថា ឈ្មោះ ស៊ុំ រិទ្ធី ជាបុគ្គលម្នាក់ដែលបានយកឈ្មោះអភិបាលរងខេត្តកំពត លោក សេង សិរីបុត្រ ទៅឆបោកអ្នកដទៃ ហើយកំពុងរងពាក្យបណ្តឹងនៅតុលាការ។

អភិបាលរងខេត្តកំពតរូបនេះ សូមទទូចឲ្យបងប្អូនឈប់ភ័ន្ត​ច្រឡំលើលោក និងទុកឱ្យស្ថាប័នតុលាការបន្តចំណាត់ការតាម​នីតិ​វិធីច្បាប់ ដើម្បីស្វែងរកការពិត និងយុត្តិធម៌៕