* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូអញ្ជើញដល់កម្ពុជាដោយសុវត្ថិភាពនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យរដ្ឋបាល២ទីតាំងទៀត នៅក្រុងប៉ោយប៉ែត រកឃើញជនជាតិថៃ ១២៥នាក់

20-08-2026 20:46

(បន្ទាយមានជ័យ)៖ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាល ២ទីតាំងបន្ថែមទៀត ក្រែងលួចបង្កប់បទល្មើស Online Scams នៅសង្កាត់អូរជ្រៅ ក្រុងប៉ោងប៉ែត ដោយរកឃើញជនជាតិថៃ ១២៥នាក់ តែពុំមានការជាប់ពាក់ព័ន្ធបទល្មើសនោះទេ។

ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍រដ្ឋបាលខេត្ត បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី បានដឹកនាំក្រុមការងារជំនាញអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះត្រួតពិនិត្យចំនួន ២ទីតាំង រកឃើញជនបរទេសចំនួន ១២៥នាក់ ស្រី ៥៤នាក់ ១សញ្ជាតិ ជាជនជាតិថៃ។

+ទីតាំងទី១ (ម្ចាស់ អោម រតនា) អគារ ៧ជាន់ ៥២បន្ទប់ នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ មានជនជាតិថៃស្នាក់នៅចំនួន ៧៣នាក់ ស្រី៣៩នាក់ មានឯកសារត្រឹមត្រូវ (ស្នាក់នៅមិនបានរាយការណ៍ចំនួន ៩នាក់ ផាកពិន័យតាមប្រកាសអន្ដរក្រសួង១៧៥០ ប្រ.ក) ទីតាំងពុំមានសម្ភារសង្ស័យ។

+ទីតាំងទី២ (ម្ចាស់ ប៊ុន ស្រីហៀក) អគារ ៦ជាន់ ៤០បន្ទប់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ រកឃើញជនជាតិថៃ ៥២នាក់ស្រី ១៦នាក់ ១សញ្ជាតិ ជាជនជាតិថៃ មានឯកសារត្រឹមត្រូវ បច្ចុប្បន្នបម្រើការងារនៅកាស៊ីណូ ហូលីដេ។ ទីតាំងពុំមានសម្ភារសង្ស័យនោះទេ៕